កម្មវិធី Skype របស់ Microsoft ត្រូវបានបិទជាផ្លូវការ បន្ទាប់ពីដំណើរការអស់ជាង ២០ឆ្នាំ

2025/05/06 07:57:16 pm        69

បន្ទាប់ពីដំណើរការអស់ជាងពីរទសវត្សរ៍ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃការហៅទូរសព្ទ និងផ្ញើសារតាមអ៊ីនធឺណិតរបស់ពិភពលោក ពេលនេះកម្មវិធី Skype ត្រូវបានក្រុមហ៊ុន Microsoft បិទជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ។ ក្រុមហ៊ុន Microsoft កំពុងជំរុញឱ្យអ្នកប្រើប្រាស់ Skype ទាំងអស់ប្ដូរទៅកាន់កម្មវិធីជជែកថ្មីរបស់ខ្លួនឈ្មោះថា Microsoft Teams ដែលជាការបញ្ចប់នៃយុគសម័យអ៊ីនធឺណិតដំបូងដ៏មានឥទ្ធិពលបំផុតមួយសម្រាប់វេទិកាទំនាក់ទំនងមួយនេះ។

បើកដំណើរការដំបូងក្នុងឆ្នាំ២០០៣ កម្មវិធី Skype បានបង្កើតបដិវត្តន៍ពីមធ្យោបាយដែលមនុស្សភ្ជាប់ទំនាក់ទំនងគ្នានៅទូទាំងទ្វីប ដោយបង្កើតការហៅទូរសព្ទជាវីដេអូ និងជាសំឡេងដែលមានតម្លៃទាប និងឥតគិតថ្លៃសម្រាប់មនុស្សរាប់លាននាក់។ នៅកម្រិតខ្ពស់បំផុតមួយ វេទិកានេះមានអ្នកប្រើប្រាស់ជាង ៣០០លាននាក់នៅទូទាំងពិភពលោក។

យ៉ាងណាក៏ដោយ ភាពសំខាន់របស់អេបនេះបានថយចុះប៉ុន្មានឆ្នាំមកនេះ ដោយសារវេទិកាថ្មីជាច្រើនដែលរួមបញ្ចូលគ្នាកាន់តែទូលំទូលាយ ដូចជា Zoom, Google Meet និង WhatsApp ជាដើមបានទទួលការចាប់អារម្មណ៍ ហើយនៅពេលដែលក្រុមហ៊ុន Microsoft បានផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួន។ Microsoft បានទិញ Skype ក្នុងឆ្នាំ២០១១ ប៉ុន្តែអេបនេះជួបភាពរអាក់រអួលចាប់តាំងពីការចាប់ផ្តើមនៃកម្មវិធីជជែកថ្មី Microsoft Teams ក្នុងឆ្នាំ២០១៦មក។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានផ្តល់អាទិភាពជាច្រើនឆ្នាំដល់ Microsoft Teams ជាជាង Skype ហើយការសម្រេចចិត្តបិទអេបនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ Microsoft ក្នុងការសម្រួលកម្មវិធីទំនាក់ទំនងសំខាន់របស់ខ្លួន ខណៈកំពុងប្រឈមមុខនឹងដៃគូប្រកួតប្រជែងជាច្រើន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm