ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងគីវ ចង់ដោះស្រាយសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ហើយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាន់តែមានទំនោរទៅរកសន្តិភាព បន្ទាប់ពីការធ្លាក់ចុះខ្លាំងនៃតម្លៃប្រេងនាពេលថ្មីៗនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃចន្ទ (០៥ ឧសភា) ថា "រូបលោកគិតថាភាគីទាំងអស់ស្ថិតក្នុងជំហរដ៏ល្អក្នុងការសម្របសម្រួលគ្នា ហើយជាមួយនឹងតម្លៃប្រេងធ្លាក់ខ្លាំងនៅពេលនេះ រុស្ស៊ី កាន់តែចង់ដោះស្រាយជម្លោះនេះថែមទៀត"។

តម្លៃប្រេង ដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏ធំរបស់រុស្ស៊ី បានធ្លាក់ចុះប្រហែល ១៥ដុល្លារក្នុងមួយបារ៉ែលចាប់តាំងពីដើមឆ្នាំនេះមក ហើយប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសផលិតប្រេង OPEC+ នឹងពន្លឿនការបង្កើនទិន្នផលប្រេង ដែលនាំឱ្យតម្លៃកាន់តែទាមបន្ថែមទៀត។

គួរឱ្យដឹងថា រុស្ស៊ីគឺជាប្រទេសផលិតប្រេងធំជាងគេទី៣ របស់ពិភពលោក ហើយទណ្ឌកម្មដែលបានដាក់លើការនាំចេញប្រេងឆៅរបស់ខ្លួនដោយសារតែប្រតិបត្តិយោធាលើអ៊ុយក្រែនជិត ៣ឆ្នាំមុនមក បានដុតបញ្ឆេះតម្លៃប្រេងឱ្យឡើងខ្ពស់នៅទូទាំងពិភពលោក ប៉ុន្តែក្រោយមកក៏ធូរស្បើយឡើងវិញ ដោយសារវិបត្តិ និងភាពតានតឹងក្នុងតំបន់ជាបន្តបន្ទាប់ ព្រមទាំងការបង្កើនទិន្នផលប្រេងរបស់ OPEC+៕