Trent-Alexander Arnold ប្រកាសចាកចេញពី Liverpool ក្រោយចប់រដូវកាលតែមិនប្រកាសក្លិបគោលដៅបន្ទាប់

2025/05/06 10:33:50 pm        217

ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការ​ចាក​ចេញ​ពី Liverpool នៅ​ចុង​រដូវ​កាល​នេះ​ ជាដំណឹងដែលជៀសមិនរួចដែលអ្នកគាំទ្របានត្រៀមចិត្តរួចហើយ។

ទោះបីជាទិសដៅបន្ទាប់មិនត្រូវបានលើកឡើងនៅក្នុងវីដេអូលាដ៏រំជួលចិត្តរបស់ខ្លួនក៏ដោយ វាគឺជាអាថ៌កំបាំងបើកចំហដែល Arnold នឹងចូលរួមជាមួយមិត្តរួចជាតិអង់គ្លេស Jude Bellingham នៅ Real Madrid។

Alexander-Arnold សមនឹងទទួលបានកិត្តិយសសម្រាប់ការបញ្ជាក់ពីអនាគតរបស់ខ្លួនពេលនេះ ខណៈកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានធ្វើការសម្រេចចិត្តជាសាធារណៈខណៈនៅសល់ការប្រកួតក្នុងផ្ទះពីរប្រកួត ដែលមានជួប Arsenal និង Crystal Palace ប្រកួតចុងក្រោយដែល Liverpool នឹងលើកពានដើម្បីអបអរការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសលើកទី ២០។

         អនាគតរបស់ Arnold បានចាប់ផ្តើមរង្គោះរង្គើរនៅពេល Real Madrid ដាក់សំណើទិញ ២០ លានផោនកាលពីខែមករា ជាយុទ្ធសាស្រ្តរបស់ក្លិបអេស្ប៉ាញដែលដឹងថាសំណើនេះនឹងត្រូវបដិសេធ តែសាមីខ្លួននឹងត្រៀមសម្រាប់ការចាកចេញស្របពេលដែលកិច្ចសន្យានឹងអស់សុពលភាពនៅដំណាច់រដូវកាល។

         មិនខុសពី Jude Bellingham ឡើយ ការទទួលបានសំណើពី Real Madrid បានធ្វើឱ្យសាមីខ្លួននៅមិនសុខ និងបានកំណត់គោលដៅរបស់ខ្លួនរួចជាស្រេចនៅពេលផ្ទេរពី Borussia Dortmund។

         រយៈពេល ២០ ឆ្នាំជាមួយក្លិបដែលខ្លួនរួចរស់តាំងពីកុមារភាព Trent-Alexander Arnold បង្ហាញខ្លួនសរុបឱ្យ Liverpool បាន ៣៥២ ប្រកួតតាំងពីចាប់ផ្តើមចូលលេងក្រុមធំនៅឆ្នាំ ២០១៦ ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ ឈ្នះជើងឯក Premier League ដែលខកខាន ៣០ ឆ្នាំនៅរដូវកាល ២០១៩-២០ និងឈ្នះជើងឯក UEFA Champions League បន្ថែមលើពានផ្សេងទៀតរួមមាន FA Cup មួយលើក League Cup ពីរលើក FIFA Club World Cup និង UEFA Super Cup៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm