វ៉ាក់សាំងបង្ការជំងឺកូវីដជិត៣០ម៉ឺនដូស តាមរយៈ COVAX បានដឹកមកដល់កម្ពុជា

2021/12/10 10:15:08 pm        476

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន (Mrs.Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១​នេះ បានអញ្ជើញមកទទួលការមកដល់នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ២៩០,៤០០ដូសពី​មជ្ឈមណ្ឌល COVAX Facility ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា នៅថ្ងៃនេះកម្ពុជា ទទួល​បាន​វ៉ាក់សាំង​ចំនួន២៩០,៤០០ដូស ពីមជ្ឈមណ្ឌល COVAX Facility ដែល​ផ្តល់ជូនដោយរដ្ឋាភិបាល​ហូឡង់។

តាម​យុទ្ធសាស្រ្ត​របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស និង​យក​ទៅ​ប្រើបា្រស់​សម្រាប់​ដំណើរការចាក់វ៉ាក់សាំង ​ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត ​លោកបានសង្កត់ធ្ងន់ហើយថា​ ប្រជាពលរដ្ឋ​ដែលត្រូវទទួលនូវដូសទី៣ ត្រូវតែ​ពិនិត្យ​មើល​ចាក់ឲ្យបានគ្រប់ៗគ្នា ​ដើម្បីជៀសវាង​នូវ​ហានិភ័យ​ធ្លាក់​ខ្លួន​ទៅ​ជា​ធ្ងន់ធ្ងរ នៅពេល​ដែល​ឆ្លង​មេរោគកូវីដ១៩។

ទន្ទឹមគ្នានោះដែរ លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន (Mrs.Dr. Li Ailan) បានបញ្ជាក់ថា កម្ពុជា ជា​ប្រទេស​មួយ​ដែលមានសំណាង​ ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ។​ ដូច្នេះហើយទើប ប្រទេស​កម្ពុជា ពុំមាន​ការ​ខ្វះខាត​នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។​ ព្រោះថាជំងឺកូវីដ-១៩​ នៅមិនទាន់ បញ្ចប់​នៅឡើយទេ។ ដរាបណា​មាន​ហានិភ័យ​ដែលបង្ករឡើងវីរុសកូវីដ-១៩ ​នៅតាមបណ្តាប្រទេស ផ្សេងៗ​ទៀតនោះ ប្រទេសកម្ពុជានៅតែទទួល​រង​នូវ​ហានិភ័យ​នេះនៅថ្ងៃណាមួយមិនខាន។ វ៉ាក់សាំង ​គឺជាឧបករណ៍មួយ ​ដែលប្រើប្រាស់ ​ដើម្បីបញ្ចប់នូវជំងឺរាតត្បាតនេះ ហើយ​ក៏ជា​ឧបករណ៍មួយអាចផ្លាស់ប្តូរ និងសម្រប់ខ្លួននៃការរស់នៅក្នុងបរិបទថ្មី។ ដូច្នេះកម្ពុជា ក៏នៅតែ​ត្រូវ​ការ​វ៉ាក់សាំង​បន្ថែមទៀតនាពេល​ អនាគតដើម្បីឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជា​ពិសេស​ក្នុង​បរិបទ​វីរុស​បំប្លែង​ថ្មី អូមីក្រុង (Omicron)នេះ វ៉ាក់សាំង គឺរិតតែត្រូវការ​កាន់តែ​ខ្លាំង​ជាង​មុនទៀត។

ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំងចំនួន៣០ម៉ឺនដូស នឹង​សប្តាហ៍ក្រោយទៀត កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ចំនួន ៣០ម៉ឺន​ដូស​បន្ថែម​ទៀត ពី​មជ្ឈមណ្ឌល COVAX Facility។

ដោយយើងសង្ឃឹមថា​ទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីរដ្ឋាភិបាល​អូស្រ្តាលី​ចំនួន ២លាន ៣សែនដូសទៀតផងដែរ។ ដូច្នេះសម្រាប់ចុងឆ្នាំ២០២១នេះ កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង​ជិត​៣លានដូស៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm