ក្រសួងការងារប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តព្រះសីហនុ

2025/05/06 03:43:29 pm        99

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិធីអបអរសាទរទិវានេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុបជាង ១,៤០០នាក់។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធនានា សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារ។ ឯកឧត្តម បានបន្តថា យើងមានភាពចាំបាច់ត្រូវតែមានស្មារតីបុរេសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ ដើម្បីបង្ការហានិភ័យថ្មីៗចំពោះសុវត្ថិភាព និងសុខភាពការងារ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្មករនិយោជិតនិងមនុស្សយន្ត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), កម្ពុជាបានធ្វើបរិវត្តកម្មឌីជីថលក្នុងការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

សូមជំរាបថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៦ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងអធិការកិច្ច បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥
2025/05/08 01:24:53 pm        1
ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរនូវភាពពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត​នៅផ្លូវថ្មើរជើង
2025/05/08 01:15:28 pm        1
តំណាងអ្នកទទួលផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចតេជោដែលបានគិតគូផ្ដល់ផ្ទះនិងសម្ភារៈប្រើប្រាស់
2025/05/08 01:12:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអធិការកិច្ច បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥

2025/05/08 01:24:53 pm
​ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរនូវភាពពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្ត​នៅផ្លូវថ្មើរជើង
2025/05/08 01:15:28 pm
​តំណាងអ្នកទទួលផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចតេជោដែលបានគិតគូផ្ដល់ផ្ទះនិងសម្ភារៈប្រើប្រាស់
2025/05/08 01:12:33 pm
​ឥណ្ឌានិយាយថា ទាហានរបស់ខ្លួនបានបាញ់តដៃគ្នាពេញមួយយប់ជាមួយប៉ាគីស្ថាន
2025/05/08 12:38:44 pm
​អង្គកា World Central Kitchen ផ្អាកដំណើរការនៅតំបន់ហ្កាហ្សា ដោយសារអស់ការផ្គត់ផ្គង់
2025/05/08 12:28:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am