សម្ដេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋគឺជាកម្លាំងជាតិ

2025/05/06 11:29:21 pm        180

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។

ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ ។ បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ។

មួយវិញទៀត, ពាក់ព័ន្ធនឹងការងារសុខាភិបាល គឺត្រូវគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវផ្ដោតសំខាន់លើការបង្ការកុំឱ្យកើតមានជំងឺ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ។ ជាមួយគ្នានេះ, នៅពេលដែលទីក្រុងកាន់តែរីកធំ, កំណើន និងដង់ស៊ីតេរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើង នោះដីដែលសល់សម្រាប់បង្ហូរទឹកកខ្វក់កាន់តែខ្វះ ដែលទាមទារឱ្យមានការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយទឹកកខ្វក់ និងសំណង់ ជាពិសេសការបង្ហូរទឹកកខ្វក់ ដែលមានធាតុពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ ជាពិសេសនៅបណ្ដារាជធានី ខេត្ត ដែលនៅជាប់ទន្លេ និងសមុទ្រ ហើយរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់រួចរាល់។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍគឺត្រូវធ្វើពីមួយជំហានទៅមួយជំហាន ហើយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការងារប្រជាពលរដ្ឋ និងគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ ការអប់រំ និងសុខាភិបាល រួមទាំងកសាង និងសម្ពោធសមិទ្ធផលជាបន្តបន្ទាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈកាត់បន្ថយការចំណាយ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្ការីករបស់គណបក្សប្រជាជន ហើយគ្មានអ្នកណាមានមោទភាពចំពោះការអភិវឌ្ឍនៅក្នុងប្រទេសយើង ជាងខ្មែរយើង នោះទេ ។ ជាមួយគ្នានេះ, ដរាបណាប្រជាពលរដ្ឋគាំទ្រសមិទ្ធផល និងសប្បាយរីករាយជាមួយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានសម្រេចបាន នោះរដ្ឋាភិបាលនឹងសិក្សា និងកសាងសមិទ្ធផលជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទីនោះ ។ ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមទីក្រុង និង ទីប្រជុំជនសំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ, ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និង សោភ័ណភាពទីក្រុង ។ ទី៣. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នាសិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ខ្ពស់។ ទី៤. ក្រសួងសាធារណការ និង ដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍ និង របៀបរស់នៅបែបថ្មីឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈ ។ និង ទី៥. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm