សេត​វិមាន​ព្រមាន​អ៊ីរ៉ង់​អំពី​ទណ្ឌកម្ម​ថ្មី ប្រសិនបើ​ការចរចា​នុយក្លេអ៊ែរ​បរាជ័យ​

2021/12/10 10:25:15 pm        546

​អាមេរិក៖ រដ្ឋមន្ត្រី​ព័ត៌មាន​សេត​វិមាន​លោកស្រី Jen Psaki និយាយ​ថា ​រដ្ឋបាល​លោក Biden កំពុង​រៀបចំទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​តេ​អេ​រ៉ង់ ប្រសិនបើ​ផ្នែក​ការទូត​ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​បរាជ័យ ហើយ​កម្មវិធីរបស់​អ៊ីរ៉ង់​នៅតែ​បន្ត​ព​ន្លឿ​ន​។ ការ​ចរចា​រវាង​ប្រទេស​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក ​ក្នុង​គោលបំណង​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ បាន​បន្ត​ឡើងវិញ​នៅ​ទីក្រុង​វី​យែ​ន​កាលពី​ថ្ងៃព្រហស្ប​តិ៍ ​ដោយមាន​ភាព​តានតឹង​ខ្ពស់ ​បន្ទាប់ពី​ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាមទារ​កាលពី​សប្តាហ៍​មុន ដែល​បណ្តា​ប្រទេស​អឺរ៉ុប​បាន​រិះគន់​យ៉ាង​ខ្លាំង​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សេត​វិមានលោកស្រី Psaki បាន​និយាយ​ថា សហរដ្ឋអាមេរិក​នៅតែ​ជឿជាក់​លើ​ដំណោះស្រាយ​ការ​ទូត ​ផ្តល់នូវ​ផ្លូវ​ដ៏​ល្អ​បំផុត​ដើម្បី​ជៀសវាង​វិបត្តិ​នុយក្លេអ៊ែរ​។ លោកស្រី​បាន​និយាយ​ថា ទោះ​យ៉ាង​ណា​ដោយសារភាព​រីកចម្រើនជា​បន្តបន្ទាប់ ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកបាន​ស្នើ​ឱ្យ​ក្រុម​របស់​លោក ​ត្រៀមខ្លួន​ក្នុង​ករណីដែល​ផ្នែក​ការទូត​បរាជ័យនោះ ​យើង​ត្រូវតែងាក​ទៅ​រក​ជម្រើស​ផ្សេងទៀត​។ លោកស្រី Psaki បាន​និយាយ​ថា សកម្មភាព​ថ្មី​នេះ​នឹង​ពាក់ព័ន្ធ​ទៅនឹងវិធានការ​បន្ថែម​លើ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ ដើម្បី​រឹតត្បិត​បន្ថែម​ទៀត​លើ​វិស័យ​ផលិតទទួល​ប្រាក់ចំណូល​របស់​ប្រទេស​អ៊ីរ៉ង់​។ លោកស្រី​បាន​បដិសេធ​ក្នុង​ការ​កំណត់ពេល​វេលា​ជាក់លាក់​ សម្រាប់​សកម្មភាព​បន្ថែម​ណាមួយ​។

សហរដ្ឋអាមេរិក​បានចូលរួម​ដោយ​ប្រយោល​ក្នុង​ការចរចា ​ដែល​កំពុង​បន្ត​ដោយសារតែ​ការ​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Donald Trump​។ ប្រធានាធិបតី​លោក Joe Biden បាន​ផ្តល់​សញ្ញា​ថា ​លោក​មាន​បំណង​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​។ កិច្ចព្រមព្រៀង​នៅ​ទីក្រុង​វី​យែ​ន​ក្នុង​ឆ្នាំ២០១៥ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ​ជា​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម មានន័យថា ​ដើម្បី​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ បន្ទាប់ពី​ការសម្រេច​របស់សហរដ្ឋអាមេរិក​ក្នុង​ការ​ដក​ខ្លួន និង​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​ប្រទេស​អ៊ីរ៉ង់ ​ទីក្រុង​តេ​អេ​រ៉ង់បាន​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ម្តង​ទៀត​ ដោយ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើស​ពី​កម្រិត ដែល​បាន​អនុញ្ញាត​ក្នុង​កិច្ចព្រមព្រៀង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm