អាជ្ញាធរ៖ កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា តាំងពីសង្គ្រាមចាប់ផ្តើម

2025/05/07 04:11:39 pm        222

អាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃចន្ទ (០៥ ឧសភា) ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ពោលគឺក្នុងអត្រាដែលមានកុមារម្នាក់ស្លាប់រៀងរាល់ពេល ៤០នាទីម្ដង។

លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ទាំងនោះ រួមមានកុមារចំនួន ១៦.២៧៨នាក់ ក្នុងនោះមានទារកចំនួន ៩០៨នាក់ និងទារកទើបនឹងកើត ៣១១នាក់ ដែលបានស្លាប់ក្រោយពេលកើតភ្លាម។ លោកគូសបញ្ជាក់ថា ស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗចាប់តាំងពីអ៊ីស្រាអែល បានបិទច្រកឆ្លងកាត់នៅដើមខែមីនា ដោយរំខានដល់សេវាថែទាំសុខភាពសំខាន់ៗ។

ប្រធានមន្ទីរពេទ្យរូបនេះបញ្ជាក់ថា កុមាររាប់ពាន់នាក់កំពុងរស់នៅក្នុងមណ្ឌលផ្លាស់ទីលំនៅ ដោយមិនមានការផ្គត់ផ្គង់មូលដ្ឋានចាំបាច់ ខណៈដែលស្ត្រីមានផ្ទៃពោះ ប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការទៅកាន់មន្ទីរពេទ្យ។

អ៊ីស្រាអែល បានផ្អាកការចូលទំនិញ និងគ្រឿងផ្គត់ផ្គង់ ទៅក្នុងតំបន់ហ្កាហ្សា តាំងតែពីថ្ងៃទី០២ ខែមីនា មក បន្ទាប់ពីការផុតកំណត់ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅខែមករា ជាមួយក្រុមហាម៉ាស។ ដំណាក់កាលទីពីរនៅមិនទាន់សម្រេចបាននៅឡើយទេ ដោយសារភាពជាប់គាំងជាច្រើន៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm