ខេត្ត Punjab របស់ប៉ាគីស្ថានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបិទសាលារៀន ក្រោយការវាយប្រហាររបស់ឥណ្ឌា

2025/05/07 04:29:27 pm        133

រដ្ឋមន្ត្រីប្រចាំខេត្តរបស់ខេត្ត Punjab ប្រទេសប៉ាគីស្ថាន លោកស្រី Maryam Nawaz នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ននៅទូទាំងខេត្ត និងបានបញ្ជាឱ្យបិទស្ថាប័នអប់រំទាំងអស់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាជាបន្តបន្ទាប់ ដែលបានកំណត់គោលដៅលើតំបន់ជនស៊ីវិល ដោយរុញឱ្យមានការឆ្លើយតបខាងយោធាភ្លាមៗពីប្រទេសប៉ាគីស្ថាន។

លោកស្រី Maryam បានប្រកាសនៅក្នុងសន្និសីទបន្ទាន់មួយ ដោយជំរុញឱ្យមន្ទីរពេទ្យ និងសេវាជួយសង្គ្រោះបន្តប្រុងប្រយ័ត្នខ្ពស់ថា រាល់ការសុំច្បាប់របស់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យទាំងអស់ត្រូវបានលុបចោល ហើយបុគ្គលិកការពារជនស៊ីវិលត្រូវបានកោះហៅមកបំពេញកាតព្វកិច្ច។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីយោធាប៉ាគីស្ថានបានបញ្ជាក់ថា កងកម្លាំងឥណ្ឌា បានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងចំនួនប្រាំក្នុងប្រទេសប៉ាគីស្ថាន រួមមានតំបន់ Bahawalpur, Kotli, Muzaffarabad, Bagh និងតំបន់ Muridke។

យោងតាមអគ្គនាយកនៃទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម(DG ISPR) លោកឧត្តមសេនីយ Ahmed Sharif Chaudhry បានឲ្យដឹងថា ការវាយប្រហារបានផ្តោតលើតំបន់ជនស៊ីវិល។

ប្រភពសន្តិសុខបានបញ្ជាក់ថា នៅក្នុងការវាយបកយ៉ាងឆាប់រហ័ស កងកម្លាំងប្រដាប់អាវុធរបស់ប៉ាគីស្ថានបានបើកការវាយប្រហារដោយមីស៊ីល ដែលត្រូវបានគេរាយការណ៍ថាបានបំផ្លាញទីស្នាក់ការកងពលតូចឥណ្ឌា និងប៉ុស្តិ៍យោធានៅក្នុងតំបន់ Dudhnial តាមបណ្តោយបន្ទាត់នៃការគ្រប់គ្រង (LoC) ។កងកម្លាំងអាកាសប៉ាគីស្ថាន ក៏បានបាញ់ទម្លាក់យន្តហោះឥណ្ឌា៥គ្រឿងដែរ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm