ករណី​ឆ្លង​វីរុស​នៅ​កូរ៉េខាងត្បូង​មាន​លើស​ពី ៧០០០​ករណី​សម្រាប់​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​

2021/12/11 05:40:19 pm        420

​កូរ៉េខាងត្បូង​៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​លើសពី ៧០០០​ករណីសម្រាប់​រយៈពេល​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ការកើនឡើង​ដល់​កំណត់ត្រា​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ដល់​មន្ទីរពេទ្យ និង​គំរាម​ដល់​គោលដៅ​របស់​ប្រទេសក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដោយ​គ្មាន​វិធានការបិទ​ខ្ទប់​។

លោក Lee Ki-il មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​​កូរ៉េខាងត្បូង​បាន​និយាយថា រដ្ឋាភិបាល​រំពឹងថា​ស្ថានភាព​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះដោយសារ​អាកាសធាតុ​រដូវ​រងា និង​ការ​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron។ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ រដ្ឋាភិបាល​នឹង​ព​ន្លឿ​ន​ការផ្តល់​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស ដោយ​កាត់បន្ថយ​ចន្លោះ​រយៈពេលរវាង​ការចាក់​វ៉ាក់សាំង​លើក​ទី​២ និង​ទី​៣ ពី​ចន្លោះរយៈពេល ​៤ ឬ ​៥​ខែ បច្ចុប្បន្នមក​នៅត្រឹម ​៣​ខែចាប់ពី​សប្តាហ៍​ក្រោយ​។ ​ប្រជាជន​ប្រមាណ ៤១.៥លាន​នាក់ ឬ ៨១% នៃ​ចំនួន​ប្រជាជន​ជាង ៥១​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ប៉ុន្តែ​មានតែ ១០% ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។

​ការ​រាលដាល​ករណី​ឆ្លង​ដែល​ជំរុញ​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Delta ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ រួមជាមួយការកើនឡើង​នៃ​ការចូល​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ និង​ករណី​ស្លាប់ដែល​ភាគច្រើនក្នុងចំណោម​ប្រជាជនមាន​អាយុ​ ៦០​ឆ្នាំ ​ឬ​ចាស់​ជាង​នេះ ខណៈ​ភាពស៊ាំ​របស់ពួក​គេ​បាន​ធ្លាក់ចុះ​ បន្ទាប់ពីបាន​ចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​។​ ​ប្រទេស​កូរ៉េខាងត្បូងមាន​ករណីឆ្លង​វីរុស​កូ​វីត​-១៩ សរុប ៥០៣,៦០៦ករណី និង​មាន​អ្នកស្លាប់ ៤,១៣០នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm