អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យសហរដ្ឋអាមេរិកនៅឆ្ងាយពីនយោបាយរបស់ប្ររទេសលោក

2025/05/07 11:44:31 am        61

អធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃអង្គារទី៦ ខែឧសភាថាសហរដ្ឋអាមេរិកគួរតែ «នៅឲ្យឆ្ងាយ» ពីនយោបាយរបស់ប្រទេសលោក បន្ទាប់ពី គណបក្ស AfD ស្តាំនិយម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

លោក Merz បាននិយាយថា «ខ្ញុំមិនបានជ្រៀតជ្រែកក្នុងយុទ្ធនាការបោះឆ្នោតនៅអាមេរិកទេ» ហើយលោកតែងតែគិតថា «មកពីអាមេរិក ដែលពួកគេអាចបង្ហាញភាពខុសគ្នាយ៉ាងច្បាស់រវាងគណបក្សជ្រុលនិយម និងគណបក្សនានាដែលយកនយោបាយជាចំណុចកណ្តាល»។

កាលពីពេលមុន សហរដ្ឋអាមេរិកបានសាទរចំពោះលោក Friedrich Merz របស់ប្រទេសអាល្លឺម៉ង់ ដែលបានអំពាវនាវឱ្យមានការការពារកាន់តែខ្លាំងឡើងដឹកនាំដោយសហភាពអឺរ៉ុប ខណៈប្រធានាធិបតី លោក Donald Trump ដកខ្លួនចេញពីទ្វីបនេះ និងបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើសន្តិសុខ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានថា «យើងអបអរលោក Friedrich Merz ចំពោះការបោះឆ្នោតជាអធិការបតីរបស់ប្រទេសអាល្លឺម៉ង់»។ លោកស្រីបាននិយាយថា យើងនឹងបន្តធ្វើការជាមួយប្រទេសអាល្លឺម៉ង់ និងរដ្ឋាភិបាលបន្ទាប់របស់ប្រទេសនេះ ដើម្បីធានាបានសន្តិសុខរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។

ប៉ុន្តែប៉ុន្មានថ្ងៃកន្លងទៅនេះ មានការលើកឡើងយ៉ាងក្តៅគគុកពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងអនុប្រធានាធិបតី លោក JD Vance ជុំវិញការចាត់ទុកគណបក្ស AfD ស្តាំនិយមថា ជាក្រុមជ្រុលនិយម។ ក្រសួងការបរទេសអាល្លឺម៉ង់ បានវាយបកវិញថា ប្រទេសនេះបានរៀនពីប្រវត្តិសាស្ត្ររបស់ខ្លួនថា «លទ្ធិជ្រុលនិយមបែបស្តាំនិយម ត្រូវតែបញ្ឈប់»។

អត្ថបទដែលទាក់ទង

ឥណ្ឌានិយាយថា ទាហានរបស់ខ្លួនបានបាញ់តដៃគ្នាពេញមួយយប់ជាមួយប៉ាគីស្ថាន
2025/05/08 12:38:44 pm        1
អង្គកា World Central Kitchen ផ្អាកដំណើរការនៅតំបន់ហ្កាហ្សា ដោយសារអស់ការផ្គត់ផ្គង់
2025/05/08 12:28:47 pm        1
សាក្សី៖ ការផ្ទុះបានលាន់ឮនៅទីក្រុង Lahore របស់ប៉ាគីស្ថាន ស្របពេលភាពតានតឹងជាមួយឥណ្ឌា
2025/05/08 12:25:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌានិយាយថា ទាហានរបស់ខ្លួនបានបាញ់តដៃគ្នាពេញមួយយប់ជាមួយប៉ាគីស្ថាន

2025/05/08 12:38:44 pm
​អង្គកា World Central Kitchen ផ្អាកដំណើរការនៅតំបន់ហ្កាហ្សា ដោយសារអស់ការផ្គត់ផ្គង់
2025/05/08 12:28:47 pm
​សាក្សី៖ ការផ្ទុះបានលាន់ឮនៅទីក្រុង Lahore របស់ប៉ាគីស្ថាន ស្របពេលភាពតានតឹងជាមួយឥណ្ឌា
2025/05/08 12:25:24 pm
​ឥណ្ឌា ធ្វើសមយុទ្ធផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
2025/05/08 12:22:15 pm
​រដ្ឋមន្ត្រីរតនាគារអាមេរិក៖ ការចរចាជាមួយចិន នឹងចាប់ផ្តើមថ្ងៃសៅរ៍ ដោយគ្មានទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន
2025/05/08 12:15:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am