យុវជនកាកបាទក្រហមកម្ពុជា ចូលរួមសកម្មភាពសម្រួល និងអប់រំពីច្បាប់ចរាចរណ៍​នៅតាមភ្លើងស្តុប

2025/05/07 07:01:04 pm        152

យុវជនកាកបាទក្រហមកម្ពុជា ក្រៅពីជួយលើការងារតាមសាលារៀនដែលខ្លួនសិក្សា ពួក​គេ​ក៏​ចូល​រួម​ការងារស​ង្គមជាច្រើនផងដែរ។ ការងារសង្គមទាំងនោះ ក៏រាប់បញ្ចូលលើការងារចរាចរណ៍ ដែល​ពួក​គេ​តែង​ចូលរួមជាមួយសមត្ថកិច្ចជំនាញ ដើម្បីសម្រួលការកកស្ទះ ក៏ដូច​ជា​ការ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ។

ជារៀងរាល់ចុងសប្ដាហ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យហ៊ុនសែនសរីភាព និង​វិទ្យាល័យហ៊ុនសែនតាខ្មៅ តែងមកចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការជួយសម្រួលចរាចរណ៍ ក៏​ដូចជាជួយអប់រំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរតាមភ្លើងស្តុប។

ក្នុង​ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា ពួកគេបានមកដល់ទីតាំងពីព្រឹកព្រលឹម ដើម្បី​ចាប់​ផ្ដើម​ការងារជាមួយសមត្ថកិច្ច។ ក្នុងការចូលរួមលើការងារសង្គមដោយស្ម័គ្រចិត្ត និងមិន​ទទួល​បាន​ប្រាក់កម្រៃនេះ ពួកគេមិនរុញរាក្នុងការបំពេញការងារនេះនោះទេ។ ពួកគេថា ទោះ​ក្ដៅ​ទោះ​ហត់ ក៏ពួកគេពេញចិត្ត សប្បាយចិត្តក្នុងការចូលរួមដើម្បីភាពប្រសើរឡើងនៃសង្គមជាតិ។ រឿងមួយដែលពួកគេចង់បាន គឺការគោរពច្បាប់ចរាចរណ៍ របស់អ្នកបើកបរ និង សុខ​សុវត្ថិភាព​នៅ​តាម​ដង​ផ្លូវសម្រាប់ទាំងអស់គ្នា។

កំឡុងពេលបំពេញភារកិច្ចនេះដែរ លោក សំរិទ្ធសន សុជា ជានគរបាលចររាចរណ៍ផ្លូវគោក ក៏​បាន​កោត​សសើរ ដល់ក្រុមយុវជនកាកបាទក្រហមកម្ពុជា ដែលតែង​ចូល​រួម​ជា​ប្រចាំ​ជាមួយ​សមត្ថកិច្ច ក្នុងការជួយអប់រំ និងសម្រួលចរាចរណ៍នៅចំណុចភ្លើងស្តុបនេះដែរ។ ក្នុង​នាម​ជា​សមត្ថ​កិច្ច គាត់ពេញចិត្តទៅលើសកម្មភាពគំរូ របស់ក្រុមយុវជនកាកបាទក្រហមកម្ពុជា។

នៅក្នុង​សប្ដាហ៍នេះ ពោលនៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភព​លោក​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នា​ស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ។

ជាការ​អបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួម​បរិច្ចាគ​ជា​ថវិកា​ជូន​ដល់​កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        122
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm