ក្រសួងសុខាភិបាលប្រាប់ពីការការពារខ្លួនពីការឆ្លងពិសធ្យូង ឬឈាមខ្មៅពីសត្វ ខណៈ​មិនទាន់​រក​ឃើញ​នៅ​កម្ពុជាទេ

2025/05/07 12:20:28 pm        99

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥នេះ បានចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ការ​ពារខ្លួនពីជំងឺឆ្លង ជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូងនៅលើមនុស្ស និងនៅលើសត្វ ហៅ​ថា​ជំងឺ​អង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore- forming bacillus anthracis) បន្ទាប់ពី​បណ្ដាប្រ​ទេស​ជិត​ខាង​កម្ពុជា​មួយ​ចំនួ​ន​បាន​រក​ឃើញ​មាន​ជំងឺ​នេះ។​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល BTV ព័ត៌មានទទួលបាន បាន​ឱ្យដឹង​ថា ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើត​មាន​ឡើង​ជា​ចម្បង​លើ​សត្វ​ពាហនៈ និងសត្វព្រៃ។ លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោម​រូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹង​ធាតុ​អាកាស​ខាង​ក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និង​លា​មក​សត្វ​។

សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់​ស្ព័រ​ក្លាយ​ជា​មេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺ​អង់​ត្រាក់​មាន​ឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។

ក្រសួងសុខាភិបាល​បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ​មិន​ទាន់​មាន​ការ​រក​ឃើញ​ជំងឺ​នេះ​នៅ​កម្ពុជា​នៅ​ឡើយ។ ក្រសួងសុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាម​ច្រក​ព្រំដែន និង​ពង្រឹង​កិច្ច​សហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​ពីក្រៅប្រទេស។

បើតាមក្រសួងសុខាភិបាលជំងឺនេះអាចចម្លង៖ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការ​សម្លាប់​សត្វ​ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់​ ឈាម រោម ឆ្អឹងការដកដង្ហើមចូលនូវធូលី ដែលមាន​ស្ព័រ​មេរោគអង់ត្រាក់​ការ​បរិភោគ​សាច់​ដែល​មាន​មេរោគអង់ត្រាក់ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ មេរោគអង់ត្រាក់​មិន​មាន​ភស្តុតាង​ឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់​អាច​ឆ្លង​ខ្លាំង​។

រោគសញ្ញា មាន៣សណ្ឋាន៖ សណ្ឋានលើស្បែក៖ មេរោគឆ្លង​តាម​ស្បែក​មាន​ដាច់​ឬរ​បួស​ដោយ​ប៉ះ​ពាល់​ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័ររបស់មេរោគរយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់​ពីការឆ្លងមេរោគអង់ត្រាក់ ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់​មក​ប្រែ​ទៅ​ជា​ឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្ស​ឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។

សណ្ឋាន​ក្រពះ-ពោះវៀន៖ ការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគ​សាច់​មាន​មេរោគ​អង់​ត្រាក់​រយៈ​ពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺ​ពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។

សណ្ឋាន​ផ្លូវដង្ហើម៖ ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន កើតឡើងដោយ​សារការ​បរិភោគ​សាច់​មាន​មេ​រោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួតរយៈពេលបង្ករោគមានចាប់ពី១ ទៅ​៦ថ្ងៃ រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមាន​អាការៈ​ឈឺ​ទ្រូង​ដែល​អាច​មាន​កក​ឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។

វិធាន​ការណ៍បង្កាការឆ្លង៖ ចៀសវាង​ប៉ះពា​ល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​អង់​ត្រាក់, ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់, សាក​សព​សត្វ​ដែល​ងាប់​ត្រូវ​យក​ទៅ​កប់​ ឬដុតកំទេចចោល, មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ, ត្រូវប្រញាប់​បញ្ជូន​អ្នក​ជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬ​ទំនាក់ទំនងមកលេខ ១១៥៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី
2025/05/08 11:52:49 am        1
កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
2025/05/08 11:49:46 am        1
ប្រធានាធិបតីទីម័រឡេស្តេចាត់ទុកសម្ដេចតេជោ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជា​ស្ថាបនិកកម្ពុជា​សម័យទំនើប
2025/05/08 11:11:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌានិយាយថា ទាហានរបស់ខ្លួនបានបាញ់តដៃគ្នាពេញមួយយប់ជាមួយប៉ាគីស្ថាន

2025/05/08 12:38:44 pm
​អង្គកា World Central Kitchen ផ្អាកដំណើរការនៅតំបន់ហ្កាហ្សា ដោយសារអស់ការផ្គត់ផ្គង់
2025/05/08 12:28:47 pm
​សាក្សី៖ ការផ្ទុះបានលាន់ឮនៅទីក្រុង Lahore របស់ប៉ាគីស្ថាន ស្របពេលភាពតានតឹងជាមួយឥណ្ឌា
2025/05/08 12:25:24 pm
​ឥណ្ឌា ធ្វើសមយុទ្ធផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
2025/05/08 12:22:15 pm
​រដ្ឋមន្ត្រីរតនាគារអាមេរិក៖ ការចរចាជាមួយចិន នឹងចាប់ផ្តើមថ្ងៃសៅរ៍ ដោយគ្មានទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន
2025/05/08 12:15:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am