ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញប្រគល់ទទួលសួនកម្សាន្ដសុវត្ថិភាពរបស់មូលនិធិ SIR BOBBY CHARLTON

2021/12/11 06:19:46 pm        792

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល សមិទ្ធផលសួនកម្សាន្តសុវត្ថិភាពរបស់មូលនិធិ Sir Bobby Charlton នៃចក្រភាពអង់គ្លេសជូនដល់សាលាវិទ្យាល័យបរវេល។

ពិធីប្រគល់-ទទួលនេះ មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុបវេល ខេត្តបាត់ដំបង ជាច្រើននាក់។

ថ្លែងក្នុងពិធីប្រគល់ទទួលសមិទ្ធិផលសួនកម្សាន្ដសុវត្ថិភាពរបស់មូលនិធិ SIR BOBBY CHARLTON នៃចក្រភពអង់គ្លេសជូនសាលាវិទ្យាល័យបវេល ស្ថិតក្នុងស្រុកបវេល ខេត្ដបាត់ដំបង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ បានរំលឹកថា ក្រោយ​ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​ប្រទេសកម្ពុជា​មានការអភិវឌ្ឍរីកចម្រើនបានល្អនាពេលបច្ចុប្បន្ននេះ ។

ឯកឧត្ដម បានបន្តថា ដោយសារនាពេលបច្ចុប្បន្ន​សម្ដេចតេជោ​យកចិត្ដទុក​ដាក់ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ ទើប​ក្នុងសម័យកូវីដ១៩ សម្ដេចតេជោ​បានផ្ដល់ជូនអគារ ៣ជាន់មួយខ្នង​ដល់​សាលាវិទ្យាល័យបវេល។

ក្នុងនេះផងដែរតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTON ដែល​បាន​មកឃើញ​ការលំបាក​របស់កម្ពុជា​បានប្រមូលធនធានផ្សេងៗ នៃសមាជិកក្នុងចក្រភពអស់គ្លេស ដើម្បីមកជួយប្រទេសយើង នេះជាចំណែកមួយដែលជួយឱ្យប្រទេសកម្ពុជា​កាន់តែមាន​ការអភិវឌ្ឍ​កាន់​តែប្រសើរឡើង។

ក្នុងឱកាសនោះលោក ហ៊ួ វុទ្ធី នាយកសាលាវិទ្យាល័យបវេលក៏បានថ្លែងថា ក្នុងបរិបទកូវីដ១៩ សាលាវិទ្យាល័យបវេល ទទួលបានសមិទ្ធផលជាច្រើនដូចជា ​សាងសង់ខ្លោងទ្វាថ្មី១ ចាក់បេតុងតាមបណ្ដោយរបងមុខសាលាប្រវែង ១ ១៨១ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២០​ ទទួល​បាន​អគារសិក្សា ១ខ្នង ៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសាងសង់រួចរាល់ឆ្នាំ២០២១ ហើយនៅឆ្នាំ២០១៩ ទទួលបានអគារសិក្សា ១ខ្នង ៥បន្ទប់​របស់គម្រោងកែលម្អសាលារៀន ក្នុងឆ្នាំ២០២០ ទទួលបានអគារសិក្សា១ខ្នង មាន៦បន្ទប់​របស់ក្រសួងអប់រំយុវជន និងកីឡា។

លោកនាយកបន្តថា ដោយឡែកតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTONនាឆ្នាំ២០២១នេះ ​បាន​ឧបត្ថម្ភ​សមិទ្ធផល​ដូចជា ​សួនបន្លែបៃតង​ រោងបណ្ដុះបន្លែ តារាងបាល់ សម្ភារៈបណ្ណាល័យ ​បំពាក់ឧបករណ៍ក្មេងលេង​ និងឧបករណ៍ហាត់ប្រាណសាធារណៈផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm