ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

2025/05/07 07:43:15 pm        234

កំពង់ធំ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដ្ឋាន​ធ្វើទំនើបកម្ម​វិស្វកម្ម​ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពងធំ ដែលបានទទួល​ហិរញ្ញប្ប​ទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមបេសកកម្ម និងយុទ្ធសាស្រ្ត ក៏ដូចជា នយោបាយទឹក ការគ្រប់គ្រងទឹក ការបញ្ជាទឹក និងការប្រើប្រាស់​ទឹ​ក​របស់​ក្រសួងក្នុងរយៈពេលយូរអង្វែងហើយធានាបាននូវសន្តិសុខទឹក ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB) បានអនុវត្ត​ការ​ធ្វើទំនើបកម្ម​វិស្វកម្ម​ក្នុង​តំបន់​ប្រព័ន្ធ​ធារា​សាស្រ្ត​ស្ទឹង​ជីនិត​រហូត​ដល់​ប្រព័ន្ធ​ធារា​សាស្រ្ត​នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និង​ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរិមា​លើចលនាចំណាកស្រុក ព្រមទាំងបង្កើនការអភិរក្សសត្វកម្រ ហង្សទេព ដែលមាននៅ​សល់​ប្រមាណ ១០០ ក្បាល ក្នុងតំបន់៣ នៃប្រព័ន្ធធារាស្រ្តស្ទឹងជីនិតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតបាន ចូលរួមចំណែកប្រកបដោយការប្រទាក់ក្រឡាជាមួយប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកកំពង់គោ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយដែលកើតឡើងដោយសារជំនន់និងគ្រោះរាំងស្ងួត ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមានលក្ខណៈប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm