ពលរដ្ឋឥណ្ឌាក្នុងតំបន់ សាទរការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថានជុំវិញការសម្លាប់ភ្ញៀវទេសចរនៅកាស្មៀរ

2025/05/07 07:49:29 pm        136

ប្រជាជនឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភានេះ បានសាទរចំពោះការវាយប្រហាររបស់ប្រទេសពួកគេ លើប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ាគីស្ថាន ក្នុងពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ រវាងសត្រូវមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ពលរដ្ឋនៅតំបន់ជេមមូ(Jammu) និងកាស្មៀរ(Kashmir) របស់ប្រទេសឥណ្ឌា ដែលបានបដិសេធមិនផ្តល់នាមត្រកូលបាននិយាយថា នេះគឺជាចំណាត់ការដ៏ល្អ ដែលប្រទេសឥណ្ឌា ផ្តល់ការឆ្លើយតបគួឲ្យសសើរ ហើយយើងសប្បាយចិត្តចំពោះការឆ្លើយតបនេះ ខណៈអ្នកផ្សេងទៀតកំពុងស្រែកពាក្យស្លោកប្រឆាំងប៉ាគីស្ថាន និងគាំទ្រដល់កងទ័ពឥណ្ឌា។

លោក Sanjay Dwivedi ដែលកូនប្រុសរបស់លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទៅលើអ្នកទេសចរហិណ្ឌូដែលបានសម្លាប់មនុស្ស២៦នាក់នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីខែមុន បាននិយាយថា ការវាយប្រហារនៅថ្ងៃពុធនេះ «នឹងនាំមកនូវភាពស្ងប់សុខ» ដល់ព្រលឹងកូនប្រុសរបស់លោក។ ភាគីប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានវាយលុកទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករនៅប្រទេសប៉ាគីស្ថានចំនួន៩កន្លែង ដែលមួយចំនួនជាប់ទាក់ទងនឹងការវាយប្រហារតំបន់ទេសចរណ៍កាលពីខែមុន។

ភាគីប្រទេសប៉ាគីស្ថាន បាននិយាយថា មីស៊ីលរបស់ប្រទេសឥណ្ឌាបានវាយប្រហារលើទីតាំងចំនួន៣កន្លែង ហើយអ្នកនាំពាក្យយោធាបានប្រាប់សារព័ត៌មានរ៉យទ័រថា យន្តហោះឥណ្ឌាចំនួនប្រាំគ្រឿង ត្រូវបានបាញ់ទម្លាក់ ជាការអះអាងដែលពុំបានបញ្ជាក់ដោយភាគីឥណ្ឌា។ ទីក្រុងអ៊ីស្លាម៉ាបាដ បានចាត់ទុកការវាយប្រហារនេះថាជា «ទង្វើសង្រ្គាមដ៏ឃោឃៅ» និងបាននិយាយថា ខ្លួនបានផ្តល់ព័ត៌មាននេះដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប៉ាគីស្ថានរក្សាសិទ្ធិក្នុងការឆ្លើយតបត្រឹមត្រូវចំពោះការឈ្លានពានពីសំណាក់ប្រទេសឥណ្ឌា។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        26
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm