សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ប្រទេសក្នុង​តំបន់​អាស៊ាន​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ពង្រីក​ទីផ្សារក្នុងតំបន់

2025/05/07 08:48:23 pm        380

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទ​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម ប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូលគឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីក​ទីផ្សារ​ក្នុង​តំបន់​ឲ្យ​កាន់​តែធំឡើងជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅ​ជិត​ខាង​នេះ​គឺ​មាន​សារៈ​សំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវពាណិជ្ជកម្ម ឬ​ក៏​សេដ្ឋកិច្ច​ល្អរ​បស់អាស៊ានបន្តទៅមុខទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទសន្សកិច្ចការងារនៅឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុង​ឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា សាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយ​សម្ដេច​បា​​នគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជា​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​នានា​របស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេច​បាន​លើក​ឡើង​ថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាច​បន្ត​បាន​ដោយអនុវត្តនូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ។ មានន័យថាទំនាក់ទំនងលក្ខណៈឯកជនបន្ថែមទៀត ក្នុងគោលដៅ​ដើ​ម្បី​ឲ្យ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស រួមនឹងប្រជាជន កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា។

នៅក្នុងឱកាសនោះឯកឧត្តម មហាមេដ យូសុសកាឡា បានសម្តែងនៅក្តីអំណរអរគុណ ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម ក៏ដូចជាសហការី បានជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាស​ដែលសម្ដេចតេជោអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម ក៏បានរំលេចពីសារៈសំខាន់នៃកិច្ចពិភាក្សាការងាររបស់ឯកឧត្តមផ្ទាល់ ជាមួយនឹង​សម្ដេច​តេជោ ហើយឯកឧត្តម ឯកភាពគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ដែលការជួបគ្នានេះ មិន​ត្រឹមតែជាជំនួបផ្លូវការនោះទេ ប៉ុន្តែជំនួបខាងក្រៅ នឹង​បង្កើន​មិត្ត​ភាព​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ ហើយជំនួបបែបនេះ អ្នកជំនាន់ក្រោយ ត្រូវតែបន្ត ដើម្បីបន្ថែម​ទៀត​សម្រាប់​បង្កើន​ចំណង​មិត្តភាព។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកជាមួយនឹងឯកឧត្តម មហាមេដ ពី​ស្ថាន​ការណ៍​ទំនាក់​ទំនង​រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងបរិបទនៃពាណិជ្ជកម្ម ដែលសម្ដេចតេជោ បាន​រំលេចថា បច្ចុប្បន្ន កម្ពុជា និងឥណ្ឌូនេស៊ី មានពាណិជ្ជកម្មត្រឹមតែ ១ពាន់លានដុល្លារ ដូច្នេះ​សម្ដេច​ចង់​ឃើញប្រទេសទាំងពីរ មានកំណើនពាណិជ្ជកម្មជាមួយគ្នា កើនឡើងបន្ថែមទៀត ហើយ​កាន់​តែពិសេសនោះ គឺក្នុងអំឡុងពេល នៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលភ្ជាប់​ជា​មួយ​នឹង​បញ្ហា​ភូមិ​សាស្ត្រនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត ក្នុង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម រួមទាំងកិច្ច​សហការ​គ្នា​នៅ​ក្នុង​តំបន់​អាស៊ានផងដែរ ។

ត្រង់ចំណុចនេះ ឯកឧត្តម មហាមេដ យូសុសកាឡា បានបង្ហាញការគាំទ្រ ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេចតេជោ ដោយឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ជាពិសេស គឺពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បាន​លើក​ឡើង​ដោយចង់ឃើញនូវការជួបគ្នាជាញឹកញាប់ រវាងអ្នកវិនិយោគកម្ពុជា និងអ្នក​វិនិយោគ​ឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្ដូរ និងជជែកគ្នា និងបង្កើនបរិយាកាស នៃការធ្វើវិនិយោគទៅវិញទៅមក រួម​ទាំងការជជែកគ្នា ដើម្បីស្វែងរកនូវការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm