យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ កាន់តែពិសេសនិងទាន់សម័យ

2025/05/07 08:59:09 pm        417

នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ។ ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាពត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។

កាលពីឆ្នាំ២០១១ កូកា-កូឡា បានបើកយុទ្ធនាការ "ចែករំលែកកូកា-កូឡា" ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ ដើម្បីអបអរយុទ្ធនាការនេះ ក្រុមហ៊ុន កូកា-កូឡា នឹងបោះពុម្ពពាក្យទំនាក់ទំនងពេញនិយមចំនួន៩ ដូចជា អ្នកមានគុណ សំណព្វចិត្ត បេះដូងខ្ញុំ មិត្តរួមថ្នាក់ ពួកម៉ាក អ្នកជិតខាង មិត្តសម្លាញ់ Besties និង Babe នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន កូកា កូឡា បានមានប្រសាសន៍ថា ក្នុងសង្គមឌីជីថលកម្ពុជាដ៏ទាន់សម័យរបស់យុវជនសម័យថ្មី ជេនហ្ស៊ី (Gen Z) ពួកគេតែងចូលចិត្តអ្វីរស់រវើក ដូចជាបង្កើតឱ្យមានអី្វពិសេសៗជាមួយមិត្ត មិនថាពេលសម្រាករៀនសម្រាកការងារ ពេលជុំគ្រួសារ ពេលឆក់ចំណាប់អារម្មណ៍ក្នុងពិធីមង្គលការជាដើម និយាយរួម ត្រូវតែប្លែកពិសេស។ ជាមួយនឹងភេសជ្ជៈត្រជាក់ស្រឹប ឆ្ងាញ់មានជាតិ ហើយមានឈ្មោះខ្លួនឯងទៀតនោះ កូកា-កូឡា កំពុងបង្កើតភាពរីករាយ និងបង្កើតបរិយាកាសជួបជុំឱ្យកាន់តែរីករាយពិតប្រាកដ មិនថាពួកគេនៅទីណា ទោះនៅតាមហាងអាហារពេលយប់ ឬក៏ពេលថ្ងៃ នៅម្តុំៗសាលាក៏ដោយ។ Gen Z តែងចូលចិត្តផុសគ្រប់យ៉ាងពីខ្លួនគេក្នុងបណ្តាញសង្គម ហើយអោយតែថ្មីប្លែក គឺដឹងតែចែករំលែកគ្រប់រឿង ជាពិសេសពេលជុំគ្នាសប្បាយៗ។

ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ២០២៥ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់នូវភាពរំជើបរំជួលដ៏អស្ចារ្យទូទាំងប្រទេសកម្ពុជា អមដោយសកម្មភាពកម្សាន្តសប្បាយជាច្រើនបន្តបន្ទាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm