UN ព្រមានថា កិច្ចប្រឹងប្រែងជំនួយនៅហ្កាហ្សា "ជិតដួលរលំ" ស្របពេលការបន្តបិទផ្លូវរបស់អ៊ីស្រាអែល

2025/05/07 09:14:24 pm        506

អង្គការសហប្រជាជាតិ បានព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ (០៦ ឧសភា) ថា ប្រតិបត្តិការមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមដ៏បង្ហូរឈាម កំពុងស្ថិតក្នុងដំណាក់កាល "ជិតដួលរលំទាំងស្រុង" ដោយសារតែការបន្តបិទផ្លូវរបស់អ៊ីស្រាអែល និងការបដិសេធមិនឱ្យប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតចូលទៅដែនដីដ៏តូចចង្អៀតនោះ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់ពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ថា "អាជ្ញាធរអ៊ីស្រាអែល បន្តបដិសេធជាប្រចាំនូវការចូលទៅកាន់កន្លែងស្តុកប្រេង នៅក្នុងទីតាំងផ្សេងៗដូចជាក្រុងរ៉ាហ្វាជាដើម"។ លោកបន្តថា "ខណៈនេះ ពេលវេលាជិតអស់ហើយ សម្រាប់ប្រតិបត្តិការជំនួយនៅហ្កាហ្សា"។

អន្តរជាតិ និងទីភ្នាក់ងារជំនួយ បានទាមទារឱ្យមានការដកជាបន្ទាន់នូវការបិទផ្លូវរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សានេះដែលចូលដល់ខែទី៣ហើយ ដោយព្រមានថាភាពអត់ឃ្លាន និងជំងឺកំពុងបំផ្លាញប្រជាជនភៀសខ្លួន។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីចុងខែមេសា និយាយថា ខ្លួនបានអស់ស្តុកស្បៀងអាហារហើយនៅក្នុងហ្កាហ្សា ដោយសារតែការបិទផ្លូវរបស់អ៊ីស្រាអែលលើការផ្គត់ផ្គង់ទាំងអស់ចាប់តាំងពីថ្ងៃទី០២ ខែមីនាមក។ អ៊ីស្រាអែលនិយាយថា ការទម្លាក់គ្រាប់បែកជាថ្មីរបស់ខ្លួន និងការបិទផ្លូវជំនួយតំបន់ហ្កាហ្សា មានបំណងបង្ខំក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ថ្នូរដែលនៅសេសសល់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm