ចិន ប្រកាសវិធានការជំរុញសេដ្ឋកិច្ច មុនកិច្ចប្រជុំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

2025/05/07 09:17:04 pm        497

អាជ្ញាធរចិន បានប្រកាសនៅថ្ងៃពុធ (០៧ ឧសភា) នេះនូវវិធានការជំរុញសេដ្ឋកិច្ចជាច្រើនតម្លៃរាប់ពាន់លានដុល្លារ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងជំហានភាពងាយស្រួលក្នុងការបម្លែងជាសាច់ប្រាក់ដ៏ធំ ខណៈទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយការខូចខាតសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ការប្រកាសពីវិធានការថ្មីនេះកើតឡើងភ្លាមៗបន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងចិន និយាយថា រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងប្រធានចរចាពាណិជ្ជកម្មអាមេរិក នឹងជួបជាមួយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន លោក He Lifeng នៅស្វីស នាសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម។

ធនាគារកណ្តាលរបស់ចិន នឹងកាត់បន្ថយការចំណាយលើកម្ចីនៃកិច្ចព្រមព្រៀងទិញវិញរយៈពេល ៧ថ្ងៃរបស់ខ្លួន ព្រមទាំងអត្រាការប្រាក់គោល ០,១% មកត្រឹម ១,៤០% ចាប់ពីថ្ងៃទី០៨ ខែឧសភា ខណៈដែលអត្រាការប្រាក់ផ្សេងទៀតនឹងធ្លាក់ចុះស្របតាមអត្រាសំខាន់ៗ ក្នុងចំណោមវិធានការផ្សេងទៀត។ ចិនក៏នឹងយល់ព្រមលើការវិនិយោគបន្ថែមចំនួន ៦០ពាន់លានយ័ន (៨,៣១ពាន់លានដុល្លារ) ពីមូលនិធិធានារ៉ាប់រងរយៈពេលវែងក្នុងទីផ្សារភាគហ៊ុន។

សេដ្ឋកិច្ចចិន កំពុងមានអារម្មណ៍ឈឺចាប់រួចទៅហើយពីពន្ធ ៣ខ្ទង់របស់អាមេរិក ដោយទិន្នន័យកាលពីសប្តាហ៍មុនបង្ហាញសកម្មភាពរោងចក្រធ្លាក់ចុះនៅខែមេសា ក្នុងល្បឿនលឿនបំផុតរយៈពេល ១៦ខែ។ ក្តីបារម្ភបាននិងកំពុងកើនឡើងជុំវិញផលប៉ះពាល់នៃពន្ធលើទីផ្សារការងារ និងលើសម្ពាធបរិត្តផរណាដ៏ខ្លាំងរួចទៅហើយនៅចិន នៅពេលដែលអ្នកនាំចេញបាត់បង់អតិថិជនដ៏ធំបំផុតរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm