យុវជន ១០ក្រុមត្រៀមលក្ខណៈរួចរាល់ចូលរួមប្រកួតRobot ក្នុងពិព័រណ៍យន្តហោះនៅចុងសប្ដាហ៍ក្រោយ

2021/12/11 06:29:05 pm        1.6 K

ស្វាយរៀង៖ យុវជន១០ក្រុម បានត្រៀមលក្ខណៈរួចរាល់ ក្នុងការចូលរួមប្រកួត (Robot) ក្នុងកម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍ក្រោយនេះ។

សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃនេះ បានរៀបចំការជួបពិភាក្សាជា មួយយុវជន ១០ក្រុម ដែលត្រៀមចូលរួមប្រកួតប្រជែង ផលិតមនុស្សយន្ត ឬហៅជាភាសារអង់គ្លេសថា រ៉ូបូត នៅក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ នេះ នៅមូលដ្ឋានទ័ពអាកាសរាជធានីភ្នំពេញ។

យុវជនដែលត្រៀមចូលរួមប្រកួតក្នុងកម្មវិធីនេះ បានប្រាប់BTVថា ការសម្រេចចិត្តចូលរួមការ ប្រកួតរ៉ូបូត ​គឺដោយសារការស្រលាញ់ចូលចិត្តជំនាញបច្ចេកវិទ្យា បើទោះបីការផលិត​រ៉ូបូត​ជួប​ការលំបាក​ យ៉ាងណាក៏ដោយ ក៏មិនបោះបង់ដែរ។

ក្រៅពីនេះពួកគេបានអគុណដល់សហភាពសហព័ន្ធយុវជន ​កម្ពុជាប្រចាំខេត្តស្វាយរៀង ដែលបាន​រៀបចំការ​ប្រកួតនេះ​ ដែលបានផ្តល់ឱកាសដល់យុវជន និងទទួល បាន​បទពិសោធន៍​ជាច្រើន​ពី​បច្ចេកវិទ្យា។

លោក ហែម សុធីរិទ្ធ ប្រធានក្រុមប្រកួតរ៉ូបូត បានឲ្យដឹងដែរថា មុនចូលរួមប្រកួត ក្រុមការងារ បាន បង្ហាត់បង្ហាញ​ដល់ក្រុមយុវជនទាំងនេះអំពីរបៀបធ្វើរ៉ូបូត​ និងលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ហើយយុវជនដែលចូលរួមប្រកួត ​គឺមានសមត្ថភាពផ្សេងៗពីគ្នា។

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា-ខេត្តស្វាយរៀង​ ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាស​ចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ នៅឆ្នាំ២០២១នេះ គឺជាឆ្នាំទី៣ហើយ ដែលសហភាព​សហព័ន្ធយុវជន​កម្ពុជា ប្រចាំខេត្តស្វាយរៀង ​បានរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា៕

អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm