ចិនប្រាប់ថា «ព្រួយបារម្ភ» ចំពោះការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន និងជំរុញឲ្យអត់ធ្មត់

2025/05/07 10:15:18 pm        72

ប្រទេសចិន នៅថ្ងៃពុធ (ទី៧ ខែឧសភា) បានសម្តែងការសោកស្តាយ និងក្ដីបារម្ភ ចំពោះការវាយប្រហាររបស់ប្រទេសឥណ្ឌាទៅលើប៉ាគីស្ថាន ដោយជំរុញឲ្យភាគីទាំង២ បង្ហាញការអត់ធ្មត់ ដែលនេះជាការឆ្លើយតបទៅនឹងការកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំងក្លា រវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន។

គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថានបានបាញ់កាំភ្លើងធំតគ្នាយ៉ាងខ្លាំងក្លា នៅតាមបណ្តោយព្រំដែនដែលមានជម្លោះរបស់ពួកគេ នៅថ្ងៃទី៧ ខែឧសភានេះ បន្ទាប់ពីទីក្រុងញូវដេលីបានបាញ់មីស៊ីលទៅលើគូប្រជែងដ៏ស្រួចស្រាល់របស់ខ្លួន។

ប៉ាគីស្ថានបានប្រាប់ថា ការវាយប្រហាររបស់ឥណ្ឌា បានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ ហើយឥណ្ឌាក៏បានឲ្យដឹងដែរថា ការបាញ់កាំភ្លើងធំរបស់ប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣នាក់ នៅតាមបណ្តោយព្រំដែនជាក់ស្ដែង ក្នុងតំបន់មានជម្លោះកាស្មៀរ។

ចិនដែលមានព្រំដែនគោកជាមួយប្រទេសទាំង២ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន បានលើកឡើងថា ខ្លួនបានសម្តែង «ការសោកស្តាយ ចំពោះវិធានការយោធារបស់ឥណ្ឌានៅព្រឹកនេះ» ហើយបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភ អំពីការវិវត្ត នាពេលនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសឥណ្ឌា និងប៉ាគីស្ថាន គឺជាអ្នកជិតខាងដែលផ្ដាច់ចេញពីគ្នាមិនបាន ហើយប្រទេសទាំង២ ក៏ជាអ្នកជិតខាងរបស់ចិនផងដែរ»។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ «ប្រទេសចិនប្រឆាំងគ្រប់ទម្រង់នៃអំពើភេរវកម្ម»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងអំពាវនាវឲ្យទាំងឥណ្ឌា និងប៉ាគីស្ថាន ផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាព រក្សាភាពស្ងប់ស្ងាត់ និងទប់ស្កាត់ ហើយជៀសវាងការចាត់វិធានការដែលធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        222
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        263
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm