លោក Trump៖ វាជាពេលវេលាមិនល្អនោះឡើយ ក្នុងការអនុញ្ញាតឲ្យរុស្ស៊ីចូល G7 វិញ

2025/05/07 10:22:19 pm        74

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា វាមិនមែនជាពេលវេលាល្អនោះឡើយ ក្នុងការអញ្ជើញរុស្សីឲ្យចូលរួម ក្នុងក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ (G7) ដោយការលើកឡើងនេះកើតមានតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរូបលោកបានព្រលយពាក្យថា លោកចង់ឃើញប្រទេសនេះក្លាយជាសមាជិករបស់ប្លុកនេះឡើងវិញ។

កាលពីថ្ងៃអង្គារ (ទី៦ ខែឧសភា) ក្នុងអំឡុងពេលកិច្ចប្រជុំនៃក្រុមការងារ World Cup របស់លោក លោក Trump បាននិយាយថា៖ «ខ្ញុំគិតថា វាមិនមែនជាពេលវេលាល្អនោះឡើយ។ យើងបានបាត់បង់ឱកាសនោះ ដោយសារការសម្រេចចិត្តមិនបានត្រឹមត្រូវមួយផ្សេងទៀតពីសំណាក់មនុស្សមួយចំនួន ដែលមិនគួរធ្វើការសម្រេចចិត្ត»។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើង ស្របពេលដែលកិច្ចប្រឹងប្រែងរបស់លោក ក្នុងការជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពឲ្យបានឆាប់រហ័ស ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានដើរដល់ផ្លូវទាល់ ខណៈដែលលោកប្រធានាធិបតី Vladimir Putin បានទាមទារឲ្យធ្វើសម្បទានដែនដីយ៉ាងទូលំទូលាយ ជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការលុកលុយ។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ទីក្រុងមូស្គូគួរតែត្រូវបានរួមបញ្ចូលទៅក្នុងក្រុម G7 ម្តងទៀត ដោយនិយាយថា ការដេកចេញនោះអាចរួមចំណែកដល់ការសម្រេចចិត្តរបស់លោក Putin ក្នុងការបើកការលុកលុយពេញបន្ទុកលើអ៊ុយក្រែន នៅឆ្នាំ២០២២។

រុស្ស៊ីត្រូវបានបញ្ចប់ភាពជាសមាជិករបស់ក្រុមនេះ ក្នុងឆ្នាំ២០១៤ បន្ទាប់ពីខ្លួនបានបញ្ចូលតំបន់គ្រីម៉េរបស់អ៊ុយក្រែនជាដែនដីឧបសម្ព័ន្ធ ដែលជាចំណាត់ការខុសច្បាប់ ក្រោមច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm