ក្រសួងសេដ្ឋកិច្ច៖ ស្លូវ៉ាគីមិនគាំទ្រផែនការរបស់សហភាពអឺរ៉ុប ដើម្បីបញ្ចប់ការនាំចូលថាមពលរបស់រុស្ស៊ី

2025/05/07 10:55:58 pm        102

ក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ផែនការរបស់គណៈកម្មការអឺរ៉ុប ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែរពីរុស្ស៊ី គឺមិនស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសស្លូវ៉ាគី ហើយក៏មិនមែនជាប្រយោជន៍របស់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ផ្សេងទៀតដែរ។  

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួង ប្រទេសស្លូវ៉ាគី នឹងមិនយល់ព្រមចំពោះផែនការនេះទេ។

គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារ បានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុប លើឧស្ម័នរុស្ស៊ីនៅឆ្នាំ ២០២៧។ ផែនទីផ្លូវ REPowerEU បានដាក់ចេញផែនការជាដំណាក់កាល និងសម្របសម្រួល ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិ ប្រេង និងសារធាតុនុយក្លេអ៊ែររបស់រុស្ស៊ី នៅទូទាំងប្លុក ដែលមានសមាជិកចំនួន ២៧ប្រទេស។ នេះបើយោងតាមគណៈកម្មការនេះ។

នៅក្រោមសំណើនេះ សហភាពអឺរ៉ុបនឹងបញ្ឈប់ភ្លាមៗនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីសម្រាប់ឧស្ម័ន   រុស្ស៊ី និងបញ្ចប់កិច្ចព្រមព្រៀងទីផ្សារ ដែលមានស្រាប់ទាំងអស់ នៅចុងឆ្នាំ ២០២៥។ ការនាំចូលឧស្ម័នរុស្ស៊ីដែលនៅសល់ទាំងអស់ នឹងត្រូវបញ្ចប់ នៅដំណាច់ឆ្នាំ ២០២៧។

ក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី បាននិយាយថា ការសម្រេចនេះ នឹងជះឥទ្ធិពលអវិជ្ជមានទៅលើតម្លៃថាមពល នៅអឺរ៉ុប ដែលធ្វើឲ្យការប្រកួតប្រជែងរបស់ឧស្សាហកម្មអ៊ឺរ៉ុប កាន់តែអាក្រក់ឡើងៗ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm