អភិបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំង ដែលឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប

2025/05/08 12:47:47 am        130

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យឧបត្ថម្ភជូនដល់កងកម្លាំង

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះដល់កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទនានានៅក្នុងផ្ទៃបឹងទន្លេសាប ដោយបានឆ្លងកាត់ឧបសគ្គ មិនថាជួបព្យុះភ្លៀង ក្តៅ រងាយ៉ាងក៏ដោយ ខិតខំបង្ក្រាបបទល្មើស ការពារមច្ឆាជាតិ និងធនធានជីវៈចម្រុះដែលមាននៅក្នុងបឹងទន្លេសាប។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលរយៈកាលកន្លងមក តែងតែយកចិត្តទុកដាក់ សុខទុក្ខ កងទ័ព និងបានឧបត្ថម្ភសម្ភារថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុង តំបន់បឹងទន្លេសាបឱ្យបានគង់វង្ស និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បើមានបទល្មើសនេសាទខុសច្បាប់កើតមាន សូមរាយការណ៍មកកងកម្លាំង ដើម្បីចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm