កងទ័ពអាកាសឥណ្ឌានិយាយថា គោលដៅប្រតិបត្តិការ Sindoor ផ្អែកលើព័ត៌មានចារកម្មដែលអាចទុកចិត្តបាន

2025/05/08 12:55:09 am        63

មេបញ្ជាការទ័ពអាកាសលោកស្រី Vyomika Singh បាននិយាយនៅក្នុងសន្និសីទមួយថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា បានវាយប្រហារគោលដៅនៅលើទឹកដីនៃប្រទេសប៉ាគីស្ថាន ដែលត្រូវបានជ្រើសរើសដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបាន។

លោកស្រី បាននិយាយថា៖«កិច្ចប្រតិបត្តិការ Sindoor គឺផ្អែកលើព័ត៌មានចារកម្មដែលអាចជឿទុកចិត្តបាន និងការបញ្ជាក់អំពីតួនាទីនៃគោលដៅទាំងនេះ ក្នុងការអនុវត្តសកម្មភាពភេរវកម្ម។ ទីតាំងត្រូវបានជ្រើសរើស ដើម្បីជៀសវាងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល ដែលបាត់បង់ជីវិត។ ប្រតិបត្តិការនេះ ត្រូវបានធ្វើដោយមានការប្រុងប្រយ័ត្នបំផផុត »។

យោងតាមលោកស្រី Singh ការជ្រើសរើសអាវុធយ៉ាងជាក់លាក់សម្រាប់ការវាយប្រហារ «ធានាថា មិនបង្កឲ្យមានការខូចខាតដោយចេតនា ឬដោចៃដន្យទេ»។ លោកស្រី បានចង្អុលបង្ហាញថា៖«គោលដៅគឺជាអគារជាក់លាក់មួយ ឬជាក្រុមនៃអគារ។ គោលដៅទាំងអស់ ត្រូវបានកម្ទេចដោយជោគជ័យ ដោយបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវជំនាញរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា ក្នុងការធ្វើប្រតិបត្តិការដ៏ស្មុកស្មាញ។ គ្មានកន្លែងយោធាណាមួយ ត្រូវបានកំណត់គោលដៅនោះទេ»។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការ Sindoor កាលពីល្ងាចថ្ងៃទី ០៦ ខែឧសភា ហើយបានវាយប្រហារទៅលើគោលដៅចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅទីតាំង «ពីកន្លែងដែលការវាយប្រហារភេរវករប្រឆាំងនឹងឥណ្ឌា កំពុងត្រូវបានគ្រោងទុក និងដឹកនាំ»។ យោងតាមក្រសួង «ជំហានទាំងនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនៅតំបន់ភ្នំ Pahalgam ដែលក្នុងនោះពលរដ្ឋឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់ ត្រូវបានសម្លាប់»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm