ប្រជាជន​ហៃ​ទី​តវ៉ា​នឹង​វិបត្តិ​សន្តិសុខ និង​ការ​ឡើង​តម្លៃ​ប្រេង​

2021/12/11 07:55:48 pm        775

​ហៃទី៖ ប្រជាជន​ប្រទេស​ហៃ​ទី​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​តវ៉ា​លើ​វិបត្តិ​សន្តិសុខ​ដែល​កំពុង​បន្តនៅ​ក្នុង​ប្រទេស ក៏ដូចជា​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។ ការ​កើន​ឡើង​តម្លៃ​ប្រេង​ដែល​ត្រូវ​បានបញ្ជា​ដោយ​ប្រធានាធិបតី​ស្តីទី​លោក Ariel Henry បាន​ចូល​ជា​ធរមាន បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់​ការឧបត្ថម្ភ​ធន​។

​ចាប់​តាំង​ពី​លោក Henry ឡើង​បន្ត​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​ហៃ​ទី បន្ទាប់ពី​ការ​ធ្វើ​ឃាត​លើអតីត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា មានការ​ខ្វះ​ខាត​ប្រេង​ឥន្ធនៈ​ធ្ងន់ធ្ងរ និង​ការ​កើន​ឡើង​តម្លៃ និង​ការ​ចាប់​ជំរិត​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​។ ក្នុង​ការ​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​ (Port Au Prince) ក្រុម​បាតុករ​បាន​ដុត​កង់ឡាន និង​ដើរ​ដង្ហែ​ការ​តវ៉ាតាម​ផ្លូវ​ក្នុង​ទីក្រុង​។​ យោង​តាម​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ហៃ​ទី​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ជំរិត​ជាង 460​ករណី​ត្រូវ​បាន​រាយការណ៍ដោយ​នគរបាល​ជាតិ​របស់​ប្រទេស​ហៃ​ទី ដែល​មក​ដល់​ពេលនេះមាន​ចំនួន​ច្រើនជាង​ពីរ​ដង ​នៃ​អ្វី​ដែល​បាន​រាយការណ៍​កាលពី​ឆ្នាំមុន​។ ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​ បាន​រារាំង​ក្រុម​ជំនួយ​មិន​ឲ្យ​ចូល​ទៅ​កាន់តំបន់​នានារបស់​ប្រទេស ដែល​ក្រុម​ជំនួយ​ធ្លាប់បាន​ចែកចាយ​អាហារ ទឹក និង​ទំនិញជា​មូលដ្ឋាន​ផ្សេងទៀតកាលពី​ពេលមុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm