មនុស្ស ៤នាក់រងរបួសក្នុងហេតុការណ៍អគ្គិភ័យនៅរោងចក្រកែច្នៃធ្យូងថ្មនៅភាគឦសានប្រទេសរុស្ស៊ី

2025/05/08 01:57:25 am        99

ក្រុមអាជ្ញាធររុស្ស៊ី និងមន្រ្តីក្រុមហ៊ុននិយាយនៅថ្ងៃពុធនេះថា មនុស្ស ៤នាក់ បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រកែច្នៃធ្យូងថ្ម Neryungri ស្ថិតនៅតំបន់ភាគឦសានប្រទេសរុស្ស៊ី ។

ក្រុមហ៊ុនរ៉ែរុស្ស៊ី Mechel MTLR.MM និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មករត្រូវបានជម្លៀសចេញពីរោងចក្រកែច្នៃធ្យូងថ្មនេះដែលស្ថិតនៅទីក្រុង Neryungriនៃសាធារណរដ្ឋ Yakutia ក្រោយភ្លើងមេតាន ចាប់ផ្តើមឆាបឆេះនៅឃ្លាំងស្តុកទំនិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មាសង្គម Telegram ក្រសួងសង្រ្គោះបន្ទាន់សាធារណរដ្ឋ Yakutia និយាយថា អគ្គិភ័យនេះត្រូវបានពន្លត់ជាស្ថាពរ ក្រោយបណ្តាលឲ្យខូចខាតឃ្លាំង អគារ និងខ្សែពាន ។

 យោងតាមសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា រោងចក្រ Neryungri ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៨៤ មានសមត្ថភាពកែច្នៃធ្យូងថ្មប្រចាំឆ្នាំចំនួន ៩លានតោន ។

 លោក Denis Gerasimenko គឺជានាយរងក្រុមជួយសង្រ្គោះ និងពន្លត់អគ្គិភ័យក្រុង Neryungri និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៥០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ១២គ្រឿង បានចូលរួមប្រតិបត្តិការពន្លត់ភ្លើង ។

 លោកបន្តថា ផលវិបាកក្នុងការពន្លត់អណ្តាតភ្លើង គឺដោយសារការរចនាអគារ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅខ្លាំងពេក ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm