បុរសម្នាក់ត្រូវបានឃុំខ្លួន ក្រោយធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស អំឡុងការវាយប្រហារដោយកាំបិតលើប្រព័ន្ធរថភ្លើង Tokyo Metro

2025/05/08 02:53:30 am        106


ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា បុរសម្នាក់ត្រូវបានចាប់ឃុំខ្លួន នៅទីក្រុងតូក្យូ បន្ទាប់ពីមានការចោទប្រកាន់ថា បានវាយប្រហារដោយកាំបិតលើប្រព័ន្ធរថភ្លើងក្រោមដី នៅថ្ងៃពុធ (ទី៧ ខែឧសភា) ដែលហេតុការណ៍នោះបានបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK និងបណ្ដាញសារព័ត៌មានក្នុងស្រុកផ្សេងទៀត បានឲ្យដឹងថា ខ្សែរថភ្លើង Tokyo-Metro Namboku Line ត្រូវបានផ្អាកបន្ទាប់ពីមានឧប្បត្តិហេតុនេះ។

នគរបាលមិនទាន់អាចបញ្ជាក់ពីហេតុការណ៍នេះបានភ្លាមៗនៅឡើយទេ ពេលសារព័ត៌មាន AFP ទាក់ទងទៅ ដើម្បីសុំការបំភ្លឺ។ ទូរទស្សន៍ NHK បានបន្ថែមថា មនុស្សជាច្រើននាក់ បានរងរបួស តែកម្រិតធ្ងន់ធ្ងរនៃរបួសរបស់ពួកគេ មិនទាន់ដឹងច្បាស់នៅឡើយទេ។

របាយការណ៍ដោយដកស្រង់សម្ដីនគរបាល បានឲ្យដឹងថា មន្រ្តីត្រូវបានផ្ដល់ដំណឹងនៅម៉ោងប្រហែល ៧ល្ងាច (ម៉ោងក្នុងស្រុក) ថា បុរសម្នាក់មានកាន់កាំបិត ត្រូវបានគេឃើញ នៅស្ថានីយ៍ Todai-mae ភាគកណ្តាលទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមានណាស់ នៅក្នុងជប៉ុន ជាប្រទេសមួយដែលមានអត្រាឃាតកម្មទាប និងច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹងបំផុត។ ប៉ុន្តែម្តងម្កាល មានហេតុការណ៍ការចាក់ និងសូម្បីតែបាញ់ប្រហារ ក្នុងនោះរួមទាំងការធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ក្នុងឆ្នាំ២០២២ ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm