រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញវិស័យសក្តានុពល គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចក្នុងស្រុក

2025/05/08 04:05:17 am        152

ភ្នំពេញ ÷ រាជរដ្ឋាភិបាលនីតិកាលទី៧, បាននិងកំពុងបន្តជំរុញវិស័យឧស្សាហកម្ម, ការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ការបង្កើនផលិត ភាពនិងធ្វើពិពិធកម្ម, ការកែច្នៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាវិស័យសក្តានុពល ដោយបានកំពុងគាំទ្រដល់ការរីក លូតលាស់សេដ្ឋកិច្ចក្នុងស្រុក។

 ការដាក់ចេញកម្មវិធីនយោបាយរបស់រារដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, បច្ចុប្បន្នបានកំពុងឈរលើមាគ៌ាលើការអភិវឌ្ឍ លើគ្រប់វិស័យ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, តាមរយៈនៃការបន្តយន្តការគ្រប់គ្រងហានីភ័យ និង វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការបន្តជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ការធ្វើ ទំនើបកម្មក្នុងវិស័យកសិកម្ម ការបង្កើនផលិតភាព និងធ្វើពិពិធកម្ម, ការកែច្នៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការ ពង្រឹងដៃគូអភិវឌ្ឍ ដើម្បីលើកកម្ពស់ឧត្តមភាពការប្រកួតប្រជែង និងឈានទៅសម្រេចតាមចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

 លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ការដាក់ចេញកម្មវិធីនយោបាយរបស់រារដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ពិតជាដើរនៅលើផ្លូវត្រូវ នៅក្នុងការរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសបានជំរុញវិស័យសក្តានុពល មួយចំនួន ឱ្យមានសកម្មភាពរស់រវើក ក្រោមបរិយាកាសអំណាយផលដល់ការធ្វើធុរកិច្ច តាមរយៈការស្រូបយកំលាំងពលកម្មបម្រើ ការងារ ប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាដើម។ ជាក់ស្តែងវិស័យឧស្សាហកម្មក្នុងស្រុក បានកំពុងដំណើរការខ្សែច្រវាក់ផលិតកម្មទៅ ដោយរលូន ខណៈដែលវិស័យកសិកម្ម បានកំពុងបន្តធ្វើទំនើបកម្ម ការបង្កើនផលិតភាព គាំទ្រដល់សមត្ថភាពផលិតដល់កសិករ និងសហគមន៍ជាដើម។

ជុំវិញវិស័យបម្រើដល់សេដ្ឋកិច្ចនេះ ឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបជាមួយវិនិយោគិនបរទេស ឬក្នុងស្រុកក្តី តែងតែ បានលើកឡើងអំពីភាពអំណោយផល និងបរិយាសវិនិយោគនៅកម្ពុជា តាមរយៈកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ា ក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយ ដោយទទួលយកការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងបានលើកទឹកចិត្តដល់ វិនិយោគិន ធ្វើការវិនិយោគលើវិស័យសក្តានុពលមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច, វិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេសជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm