រដ្ឋបាលខណ្ឌ៧មករា ទុករយ:ពេល៣ថ្ងៃ ដល់ក្រុមអាជីវកលក់ធូរេន នៅវិថីព្រះសីហនុ បង្កភាពអនាធិបតេយ្យ

2025/05/08 05:03:34 am        203

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់អាជីវកលក់ធូរេន នៅកំណាត់វិថីព្រះសីហនុ ដោយទុករយ:ពេល ៣ថ្ងៃឲ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជា។

ទីតាំងដែលក្រុមអាជីវកលក់ធូរេននោះ ស្ថិតនៅមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យ លោក គ្រួច សុធន នាយករងរដ្ឋបាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ទុករយះពេល០៣ថ្ងៃ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មលក់នៅកំណាត់វិថីព្រះសីហនុនេះ។

លោក គ្រួច សុធន នាយករងរដ្ឋបាលបានបញ្ជាក់ថា ក្រោយមានការអនុញ្ញាតពី លោកអភិបាលខណ្ឌ៧មករា និងមានការសំណូមពរពី អគ្គាធិការដ្ឋាននៃទូរគមនាគមន៍កម្ពុជា ដល់អាជ្ញាធរមូលដ្ឋាន ពីបញ្ហាក្រុមអាជីវកលក់ធូរេន ធ្វើអាជីវកម្មការចតរថយន្ត ឬរទេះ និងតាំងលក់ដូរ យ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារ សុំឲ្យបញ្ឈប់ការលក់ដូបែបនេះ និងសំណូមពរឲ្យទៅរកទីតាំងផ្សេង។

ក្នុងនោះលោកនាយករងរដ្ឋបាលបានធ្វើកិច្ចសន្យាណែនាំដល់ក្រុមអាជីវក តែមានក្រុមអាជីវកមួយចំនួនមិនបានចូលរួមសហការជាមួយអាជ្ញាធរនោះ ប៉ុន្តែនោះជាយ៉ាងណារដ្ឋបាលខណ្ឌបានជូនដំណឹង ដោយទុកឪសានុវាទរយ:ពេល០៣ សម្រាប់រកទីតាំងថ្មី ដោយគិតចាប់ពីថ្ងៃទី០៧ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ជាកំណត់។ ក្នុងករណីម្ចាស់ទីតាំងអាជីវក មិនគោរពតាមការណែនាំរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌនឹងចាត់វិធានរុះរើ ដកហូត យកមករក្សាទុកនៅសាលាខណ្ឌ៧មករា ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm