ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៦០នាក់ ខណៈការបិទផ្លូវជំនួយចូលហ្កាហ្សារុញឲ្យភាពអត់ឃ្លានខ្លាំង

2025/05/08 04:38:56 pm        71

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់៦១ នាក់ចាប់តាំងពីព្រឹកព្រលឹមដាក់គោលដៅលើជនស៊ីវិលនៅកន្លែងមានមនុស្សច្រើន ខណៈការបិទផ្លូវជាងពីរខែនៃតំបន់រងការឡោមព័ទ្ធមួយនេះ និងទម្លាក់គ្រាប់បែក បានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលបង្កើនល្បឿននៃភាពអត់ឃ្លានរបស់ប្រជាជនប៉ាឡេស្ទីន។   

ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើតំបន់ក្បែរភោជនីយដ្ឋានថៃ និង Palmyra នៅលើផ្លូវ al-Wehda ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ។មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទៅលើទីតាំងពីរក្នុងពេលដំណាលគ្នាដែលមានចម្ងាយ១០០ម៉ែត្រពីគ្នា មួយគ្រាប់ប៉ះចំភោជនីយដ្ឋានមួយ និងមួយទៀតធ្លាក់លើផ្លូវប្រសព្វមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៧ នាក់។

សេចក្ដីរាយការណ៍ពីទីក្រុងហ្កាហ្សា ដោយលោក Hani Mahmoud អ្នកសារព័ត៌មានរបស់ Al Jazeera បាននិយាយថា ការវាយប្រហារបានប៉ះចំកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលពលរដ្ឋប៉ាឡេស្ទីនអាចទទួលទានអាហារបាន។

ការវាយប្រហារមួយទៀតនៅទីក្រុងហ្កាហ្សា បានសម្លាប់មនុស្ស១៣ នាក់នៅសាលារៀន al-Karama ក្នុងសង្កាត់ Tuffah។  ការវាយប្រហារផ្សេងទៀតរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធត្រូវបានធ្វើឡើងនៅទូទាំងតំបន់ហ្កាហ្សាមនុស្ស ៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើផ្ទះមួយកន្លែងនៅ តំបន់ Jabalia ភាគខាងជើង ដែនដីហ្កាហ្សា។

ការវាយប្រហារកាន់តែខ្លាំងក្លា គួបផ្សំទាំងការបិទផ្លូវដឹកជំនួយចូលពីសំណាក់អ៊ីស្រាអែលលើការផ្គត់ផ្គង់សំខាន់ៗ ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានបណ្ដាលឲ្យខ្វះខាតខ្លាំងនៃបរិក្ខារពេទ្យ ប្រេងឥន្ធនៈ និងអាហារ រួមទាំងម្សៅមីផងដែរ។ ក្រុមជំនួយបាននិយាយថា ការផ្គត់ផ្គង់ស្បៀងជិតអស់ទាំងស្រុងហើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        9
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        11
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm