ទីក្រុងនានារបស់អ៊ុយក្រែន មានសភាពស្ងប់ស្ងាត់ ខណៈបទឈប់បាញ់ដែលគាំទ្រដោយរុស្ស៊ី បានចាប់ផ្តើម

2025/05/08 05:26:45 pm        78

បទឈប់បាញ់រយៈពេល ៣ថ្ងៃដែលប្រកាសដោយរុស្ស៊ី បានចូលជាធរមាននៅព្រឹកថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) នេះ ជាមួយនឹងផ្ទៃមេឃលើទីក្រុងធំៗរបស់អ៊ុយក្រែន ស្ថិតក្នុងភាពស្ងប់ស្ងាត់ ដោយនេះការផ្លាស់ប្តូរយ៉ាងខ្លាំងពីស្ថានភាពដែលធ្លាប់តែមានការវាយប្រហារខ្លាំងក្លាជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានរាយការណ៍ថា បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ ដែលគាំទ្រដោយវិមានក្រឹមឡាំងមក យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជាចំនួនពីរលើកលើតំបន់ Sumy ភាគខាងជើងអ៊ុយក្រែន។ មិនមានរបាយការណ៍ណាមួយស្តីពីការខូចខាតទេ ហើយសារព័ត៌មានក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវការវាយប្រហារនេះដែរ។

គិតត្រឹមម៉ោង ៣:៤៥ទៀបភ្លឺថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) រដ្ឋធានីគីវ មានសភាពស្ងប់ស្ងាត់ ផ្ទុយពី ២៤ម៉ោងមុននោះ នៅពេលដែលទីក្រុងនេះពោរពេញដោយសំឡេងនៃការផ្ទុះដ៏ធំពីរលកនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការបាញ់ប្រឆាំងយានដ្រូន។ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថា តើមានការផ្អាកការប្រយុទ្ធនៅជួរមុខ រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ឬយ៉ាងណាឡើយ។

បទឈប់បាញ់របស់រុស្ស៊ី ដែលស្របនឹងខួបលើកទី៨០ នៃទិវាជ័យជម្នះសង្រ្គាមលោកលើកទីពីររបស់សហភាពសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រចូលថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅក្រុងមូស្គូ។ អ៊ុយក្រែន មិនបានប្ដេជ្ញាគោរពបទឈប់បាញ់របស់វិមានក្រឹមឡាំងនេះទេ ដោយរិះគន់ថានេះជាការប្រើល្បិចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីបង្កើតចំណាប់អារម្មណ៍ថាលោកចង់បញ្ចប់សង្រ្គាម ប៉ុន្តែលោក Putin និយាយថា លោកប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវសន្តិភាព៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm