លោក Trump បដិសេធការបន្ធូរពន្ធក្នុងការចរចាពាណិជ្ជកម្មរវាងអាមេរិក-ចិន ដែលនឹងចាប់ផ្តើមនៅចុងសប្ដាហ៍នេះ

2025/05/08 10:52:54 am        53

លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងមិនដកពន្ធលើទំនិញរបស់ចិនវិញទេ ដើម្បីនាំប្រទេសចិនទៅកាន់តុចរចា ដោយផ្ទុយទៅនឹងការរំពឹងទុកថា លោកអាចនឹងបន្ទាបពន្ធពីចំនួន១៤៥% ដើម្បីបើកផ្លូវចរចា។

ជំហររឹងរូសរបស់លោក Trump បានកើតឡើងទន្ទឹមនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងតំណាងពាណិជ្ជកម្មលោក Jamieson Greer និងសមភាគីចិនគ្រោងនឹងជួបប្រជុំនៅប្រទេសស្វីសនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពាណិជ្ជកម្ម ជំរុញក្តីសង្ឃឹមសម្រាប់ការថយចុះកម្ដៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

លោក Trump បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកពុំមានគម្រោងនិយាយទៅកាន់លោក Xi Jinping មេដឹកនាំប្រទេសចិននោះទេ ទោះបីលោកបានលើកឡើងនាពេលថ្មីៗនេះថា លោកនឹងមានឆន្ទៈក្នុងការបន្ទន់ជំហរបន្ធូរបន្ថយពន្ធលើការនាំចូលពីប្រទេសចិនក៏ដោយ។

លោក Trump បាននិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីចុងសប្តាហ៍មុនថា នៅពេលណាមួយ លោកនឹងបន្ទាបពន្ធទាំងនោះ ព្រោះបើមិនដូច្នេះទេ អ្នកមិនអាចធ្វើជំនួញជាមួយពួកគេបានទេ ហើយពួកគេចង់ធ្វើអាជីវកម្មខ្លាំងណាស់។ប៉ុន្តែថ្មីៗនេះ លោកបានអះអាងថា    អាមេរិកមិនខាតបង់អ្វីទេ ទោះមានការធ្លាក់ចុះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសចិនត្រូវបានរាយការណ៍ថាបានចងក្រងបញ្ជីទំនិញរបស់សហរដ្ឋអាមេរិកដែលត្រូវបានលើកលែងពីពន្ធគយ១២៥% ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដោយមិនចាំបាច់ធ្វើសម្បទានជាសាធារណៈ។

ទន្ទឹមនឹងនេះដែរលោក Trump បានការពារជំហរដំឡើងពន្ធ១៤៥% លើការនាំចូលរបស់ចិនដោយអះអាងថាប្រទេសចិន សមនឹងទទួលបាន។ ប្រទេសចិនលើកឡើងដដែលថា ខ្លួននឹងមិនចុះញ៉ាមអាមេរិកឡើយ និងកំដរដល់ទីបញ្ចប់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី កំពុងសាងសង់មូលដ្ឋានផលិតគ្រឿងផ្ទុះដ៏ធំថ្មីមួយ ខណៈសង្គ្រាមអ៊ុយក្រែន បន្តអូសបន្លាយ
2025/05/09 12:28:13 pm        1
តម្លៃប្រេងប្រែប្រួលតិចតួចណាស់ មុនកិច្ចប្រជុំបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក
2025/05/09 12:23:26 pm        1
អ្នកជំនាញ UN ព្រមានពី "ការបំផ្លិចបំផ្លាញទាំងស្រុង" ខណៈអ្នកស្លាប់នៅហ្កាហ្សា បន្តកើនឡើង
2025/05/09 11:59:22 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី កំពុងសាងសង់មូលដ្ឋានផលិតគ្រឿងផ្ទុះដ៏ធំថ្មីមួយ ខណៈសង្គ្រាមអ៊ុយក្រែន បន្តអូសបន្លាយ

2025/05/09 12:28:13 pm
​តម្លៃប្រេងប្រែប្រួលតិចតួចណាស់ មុនកិច្ចប្រជុំបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិក
2025/05/09 12:23:26 pm
​អ្នកជំនាញ UN ព្រមានពី "ការបំផ្លិចបំផ្លាញទាំងស្រុង" ខណៈអ្នកស្លាប់នៅហ្កាហ្សា បន្តកើនឡើង
2025/05/09 11:59:22 am
​លោក Trump និយាយថា លោកនឹងស្នើឱ្យចិនជួយដោះស្រាយជម្លោះអ៊ុយក្រែន
2025/05/09 11:56:47 am
​មន្ទ្រីគណៈឃោសនាអប់រំខេត្តស្វាយរៀងណែនាំដល់ជនបង្គោលតាមមន្ទីរអង្គភាពជំរុញដល់ មន្ត្រីនិងពលរដ្ឋអោយទៅពិនិត្យបញ្ជីរឈ្មោះនិងចុះឈ្មោះបោះឆ្នោតដើម្បីបំពេញសិទ្ធជាពលរដ្ឋ
2025/05/09 11:56:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am