ប្រធានាធិបតីទីម័រឡេស្តេចាត់ទុកសម្ដេចតេជោ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជា​ស្ថាបនិកកម្ពុជា​សម័យទំនើប

2025/05/08 06:11:09 pm        189

ក្នុង​ឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ដល់​ទឹកដី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេ ​នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ទីម័រឡេស្តេ បាន​ផ្ដល់នូវការស្វាគមន៍ដ៏វិសេសវិសាលបំផុតជូនចំពោះសម្ដេចតេជោ ក្នុងនោះ ប្រធានាធិបតី​ទីម័រ​ឡេស្តេ ​បានចាត់ទុកសម្ដេចជាមិត្តល្អ មិត្តជិតស្និទ្ធ និង​ជា​អ្នក​រំដោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​របប​វាល​ពិឃាតហើយកសាងប្រទេសកម្ពុជាសម័យទំនើបដូចបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលា​ម៉ោង១៧ និង៣៧នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០​នាទី​ម៉ោង​នៅក​ម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។

ក្នុង​ឱកាសនោះ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និង​បរិស្ថាន​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុ​អ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។

ក្នុងឱកាសវត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដង​ផ្លូវ​ចេញ​ពី​អាកាស​យាន​ដ្ឋាន អន្តជាតិ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្យ​យ៉ាង​ច្រើន​កុះករ​ឈអ​ម​សង​ខាង​ផ្លូវ​ទទួល​សា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ​ទីម័រឡេស្តេបា​ន​ចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជា​ឥស្សរជន​សំខាន់​បំផុតដែលបានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ក្នុង​ឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយស បើក​រថយន្ត​ដោយ​ផ្ទាល់​ជូន​ដំណើរ​សម្តេច​តេជោ​តាំង​ពី​អាកាស​យានដ្ឋាន​រហូត​ដល់​សណ្ឋាគារ​ដែល​សម្តេច​តេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។

ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេបាន​សរសេរ​បង្ហោះសារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ឯកឧត្តម​ថា ​«ហ៊ុន សែន មិត្តល្អ មិត្តជិតស្និទ្ធ មកលេងយើង។ សម្ដេច ហ៊ុន សែន ជាអ្នករំដោះ និង​ជា​ស្ថាបនិក​នៃ​ប្រទេសកម្ពុជាសម័យទំនើប, សម្ដេច ហ៊ុន សែន បានដឹកនាំប្រជាជន​របស់​លោកចេ​ញ​ពី​របបប្រល័យពូជសាសន៍ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។

សូមបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេច​តេជោ នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានា​ធិបតី​ទីម័រ​ឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និង​លោក​ជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។

ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យ​ប្រជុំពិ​សេស​នៅ​រដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយ​មានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គម​ស៊ីវិល​ទីម័រឡេស្តេ។

សូមបញ្ជាក់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុង​ការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេស​ចំពោះ​ការ​ជំរុញ​ទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹង​បំពាក់​គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយ​យស​កម្រិត​ខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធាន​ព្រឹទ្ធសភាផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm