កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

2025/05/08 06:49:46 pm        241

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោក​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវា​កាក​បាទ​ក្រហម​កម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមាន​ភាព​ធន់​នឹង​អាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ ។

ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ មាន​ប្រសាសន៍ថា សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាច​បំពេញ​ជា​ជំនួយ​ការឲ្យអាជ្ញាធរសាធារណៈ​នូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាច​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

លោកជំទាវបណ្ឌិតបន្តថា ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះពិភពលោកទាំងមូល កំពុង​ជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុង​ការ​ងារ​មនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែល​មាន​ចិត្ត​សប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាល​ពី​ឆ្នាំ​២០២៤​កន្លង​ទៅ ​មូលនិធិកាកបាទក្រហមកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗដូចជា ការ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំ ជូនប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​ចំនួ​នជាង ១ពាន់គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និង ៤ ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ។

លោកជំទាវ បានបន្តថា ក្នុងឆ្នាំដដែលនេះ បានឧបត្ថម្ភ​ថវិកា​ដល់​កង​កម្លាំង​ឈរ​ជើង​ការពារ​តាម​បន្ទាត់​ព្រំដែន ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ ។ ការជួយ​សម្រាល​ជីវភាព​ប្រជា​នុរាស្ត្រ​រង​គ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ជិត៦ម៉ឺនគ្រួសារ, បានជួយកសាង និង​ជួស​ជុល​ផ្ទះ, សង់បង្គន់អនាម័យតាមផ្ទះ និងសាលារៀន, អណ្ដូងទឹក, ប្រព័ន្ធចម្រោះទឹកស្អាត និង​កន្លែងលាងដៃ, បានផ្ដល់មូលនិធិ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់ថវិកា ៥ម៉ឺន​ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាបជាដើម ។

គួរបញ្ជាក់ថា មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សប្បុរសជន​បរិច្ចាគ​ថវិកា​ដល់​កាក​បាទ​ក្រហម​កម្ពុជាបា​នចំនួនជាង ១២លានដុល្លារ ក្នុងឱកាសខួប១៦២ឆ្នាំ ទិវាពិភពលោក​កាក​បាទ​ក្រហម​ និងអឌ្ឍចន្ទក្រហម៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        83
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm