សៀវភៅស្នាដៃកូនខ្មែរ ពាក់ព័ន្ធការជំរុញមនុស្សឲ្យតស៊ូលើការធ្វើអាជីវកម្ម បានដាក់បញ្ចូលក្នុងប្រព័ន្ធអ៊ីនធឺណេត

2021/12/13 01:13:09 am        582

ភ្នំពេញ៖ សៀវភៅមួយក្បាល ដែលជាស្នាដៃរបស់កូនខ្មែរឈ្មោះ “ផែនទីផ្នត់គំនិត (Mind Map)” ត្រូវបានដាក់បញ្ចូលទៅក្នុងអេប bookeyond ដែលជាអេបសង្ខេបសៀវភៅជាភាសារខ្មែរ ដំបូងនៅកម្ពុជា ដើម្បីចូលរួមក្នុងការធ្វើឲ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានសក្ដានុពល។

ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនប៊ុកឃីអន (bookeyond) ក្នុងការដាក់បញ្ចូលសៀវភៅ “ផែនទីផ្នត់គំនិត” ទៅក្នុងអេប bookeyond នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឧកញ៉ា ជា តុងហ៊ួរ សហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា បានលើកឡើងថា សៀវភាពនេះ ជាសៀវភៅដ៏ល្អ ដែលលើកឡើងពីបទពិសោធរកស៊ីរបស់ឧកញ៉ាផ្ទាល់ រាប់ចាប់តាំងពីការធ្លាក់ដល់បាតរហូតដល់ ទទួលបានជោគជ័យ និងមានសមិទ្ធិផលជាស្នាដៃរបស់ខ្លួន។

លោកឧកញ៉ា បន្តថា សៀវភៅមួយក្បាលនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើន ចំពោះអ្នកអានដូចជា ការលើកកម្លាំងចិត្តការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស ចំណេះដឹងអចលនទ្រព្យ វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យ។ល។ និង។ល។

ឧកញ៉ា ជា តុងហ៊ួរ បន្ថែមថា អ្វីដែលពិសេសបំផុតនោះ គឺអ្នកអាននឹងចេះបង្កើតផែនទីផ្នត់គំនិត ដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់ ដោយចាប់ពីពេលនេះតទៅសៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” មានដាក់លក់នៅក្នុងអេប bookeyond ហើយដែលមានទាំងជាអត្ថបទ និងសំឡេង។

លោកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាដល់ភាគីទាំងពីរ និងសាធារណជនផងដែរ ខណៈសៀវភៅនេះ គឺជាស្នាដៃប្រសូត្រចេញពីបទពិសោធរបស់លោកជាច្រើនឆ្នាំ ដែលបានប្រឡូកនៅក្នុងជីវិតជាអ្នករកស៊ី ហើយបានឆ្លងកាត់មេរៀនជូរចត់យ៉ាងសន្ធឹកសន្ធាប់។

លោកឧកញ៉ា បញ្ជាក់ថា អ្នកអានសៀវភៅនេះ ដោយយកចិត្តទុកដាក់ ព្រមទាំងអនុវត្តតាមគោលការណ៍ និងទ្រឹស្តីដែលមាននៅក្នុងសៀវភៅនេះ ប្រាកដជាក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ប្រកបដោយគុណតម្លៃ ការរីកចម្រើន និងជោគជ័យ។

លោក រឺន សីហា ជាអ្នកតំណាងរបស់ក្រុមហ៊ុន bookeyond បានលើកឡើងថា កិច្ចសហការនេះ ជាដំណើរឆ្ពោះទៅមុខមួយជំហានទៀតសម្រាប់ក្រុមហ៊ុន bookeyond ក្នុងការរួមចំណែកពង្រីកសក្កានុពលវិស័យអប់រំ និងអាជីវកម្មនៅកម្ពុជា ។

លោកបានបន្តទៀតថា ក្រុមហ៊ុនប៊ុកឃីអន បានចាប់កំណើតឡើងនៅឆ្នាំ២០១៩ ហើយមកទល់នឹងពេលនេះ មានសៀវភៅសង្ខេបនៅក្នុងអេបជាង ៣០០ក្បាលហើយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        400
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        429
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        556

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm