ឯកឧត្ដម តែម ម៉ឺន ក្រើន​រម្លឹកក្បាលម៉ាស៊ីន​ប្រដាល់​គុន​ខ្មែរ​ត្រូវ​ក្រាញននៀល​អនុវត្ត​ការងារ​

2021/12/13 05:10:24 pm        145

​ប្រដាល់៖ ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ក្រើនរម្លឹក ដល់​សមាជិក​គណៈកម្មាធិការប្រតិបត្តិ​សហព័ន្ធ​ទាំងអស់ត្រូវ​ក្រាញ​ននៀល ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ពង្រឹង​ការអភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ក្នុង​អាណត្តិ​ថ្មីដែល​ជា​មាន​បេសកកម្ម​ធំ​ៗ​ជាច្រើនដូចជា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅកម្ពុជាជាដើម​។​

​ការ​ថ្លែង​បែបនេះ បន្ទាប់ពី​ឯកឧត្ដម​បាន​ទទួល​ការ​គាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ តាមរយៈ​ការបោះឆ្នោតជា​កញ្ចប់ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ស្រប​ពេល​សហព័ន្ធ​បាន​បន្ថែម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​កើន​ដល់ ១៩​រូបដើម្បី​រួមចំណែក​ដឹកនាំ និង​អភិវឌ្ឍន៍​កីឡា​ដ៏​មានប្រជា​ប្រិយភាព​មួយ​នេះ។​ ​ឯកឧត្ដម​បាន​គូស​បញ្ជាក់​ថា ដោយសារ​ក្នុង​អាណត្តិ​ទី​៧ សហព័ន្ធ​ត្រូវ​មាន​បេសកកម្ម​ធំ​ៗ​ជាច្រើន ទើប​សហព័ន្ធ​សម្រេច​បន្ថែម​ក្បាលម៉ាស៊ីន​ពី ១៣​រូបទៅ ១៩​រូប។ តាមរយៈ​នេះឯកឧត្ដម​រំពឹង​ថា អាណត្តិ​ថ្មី​នេះសហព័ន្ធ​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ដើម្បី​ចម្រាញ់​ធនធាន​កីឡាករ​-​កីឡា​ការិនី​ត្រៀម​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ស៊ី​ហ្គេម ២​លើក​ចំពោះ​មុខ។​

​​ចំពោះ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរអាណត្តិ​ទី​៧ រួមមាន​ឯកឧត្ដម តែម ម៉ឺន បន្ដ​ធ្វើជា​ប្រធាន​, ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ ជា​អនុប្រធាន​ទី​១ រួម​ជាមួយ​អនុប្រធាន ៥​រូប​ផ្សេងទៀតមាន​លោក​សាស្ត្រាចារ្យ ឆឹង យ៉ៅ​យ៉េន​, លោក ម៉ិ​ល កាដូ​, ឯកឧត្តម និ​ន ភិរម្យ​, ឯកឧត្តម ប៉ែន ស៊ី​នេ​ត និង​លោក ហួត សេង​ទ្រី។ រីឯ​ឯកឧត្តម ហេង សុខឃ​ន ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​ និង​លោក ផេង វណ្ណៈ ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​អគ្គលេខាធិការ​ង​ម្នាក់ និង​សមាជិក​ចំនួន ៩​នាក់​ទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm