ក្រសួងអធិការកិច្ច បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥

2025/05/08 08:24:53 pm        213

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់លាស់ តាមរយៈការបន្តអភិវឌ្ឍអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“ និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សូកេន ថ្លែងបញ្ជាក់ថា សមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច កើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តួចផ្តើមត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ដោយបន្សល់ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់យើងខ្ញុំជាអ្នកបន្តវេន។ជាមួយគ្នានេះដែរ លោកជំទាវ សោម គឹមសួគ៌ និងឯកឧត្តម ហួត ហាក់ ក៏បានចូលរួមដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងអធិការកិច្ចប្រកបដោយលទ្ធផលជាផ្លែផ្កាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងវិស័យអធិការកិច្ច ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយជាយុទ្ធសាស្រ្តប្រកបដោយភាពប្រទាក់ក្រឡា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលដំណោះស្រាយទាំងនេះត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ តាមរយៈការកំណត់គោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាពអាទិភាព ជាមួយនឹងសូចនាករដែលអាចវាស់វែងបាន។ ក្នុងចំណោមបញ្ហាប្រឈមដែលបានរំលេចក្នុងរបាយការណ៍សង្ខេបមុននេះ មានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ នៃការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ច ដែលទាមទារឱ្យមានដំណោះស្រាយជាប្រព័ន្ធឱ្យបានឆាប់រហ័សផងដែរ។ ក្នុងនោះ បញ្ហាលិខិតបទដ្ឋានគតិយុត្តមិនគ្រប់គ្រាន់ក្នុងវិស័យអធិការកិច្ច ជាពិសេស ឧបសគ្គក្នុងការជំរុញបញ្ចប់ច្បាប់ស្តីពីអធិការ-កិច្ចជាបញ្ហាចំបងដែលធ្វើឱ្យក្រសួងអធិការកិច្ចពិបាកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច។

សូមជម្រាបជូនថា សន្និបាតក្រសួងអធិការកិច្ចដែលមានរយៈពេល ១ថ្ងៃកន្លះនេះ មានគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤, ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើបទពិសោធការងារ ពាក់ព័ន្ធវិស័យអធិការកិច្ច, ការកំណត់ វិភាគ និងវាយតម្លៃលើបញ្ហាប្រឈមនានា ព្រមទាំងបានគិតគូរលើដំណោះស្រាយជា   យុទ្ធសាស្រ្ត និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងអធិការកិច្ច ជាពិសេស ការពិភាក្សាលើការជំរុញការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm