ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19

2021/12/13 05:17:56 pm        195

អាហ្វ្រិក​ខាងត្បូង៖ ការិយាល័យ​ប្រធានាធិបតី​បាន​និយាយ​ថា ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa កំពុង​ទទួល​ការព្យាបាល​សម្រាប់​រោគសញ្ញា​កម្រិត​ស្រាល​នៃ​វីរុស COVID-19 បន្ទាប់ពី​លោក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុសកាលពី​ថ្ងៃអាទិត្យ​។ លោក Ramaphosa ចាប់ផ្ដើម​មិន​ស្រួលខ្លួន ហើយ​ការ​ធ្វើ​តេស្ត​បាន​បញ្ជាក់​ថា​បាន​ឆ្លង​វីរុស COVID-19។

សេចក្ដីថ្លែងការណ៍​បាននិយាយ​ថា លោក​កំពុង​នៅ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីក្រុង​ Cape Town ហើយកំពុង​ត្រូវ​បាន​ពិនិត្យដោយអង្គភាពសេវា​សុខភាព​យោធា​អាហ្វ្រិក​ខាងត្បូង​។ លោក​បាន​ផ្ទេរ​ការទទួលខុសត្រូវ​ទាំងអស់​ទៅ​ឲ្យ​អនុ​ប្រធានាធិបតីលោក David Mabuza។​ ​លោក Ramaphosa អាយុ ៦៩ឆ្នាំបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចហើយ​។ សេចក្ដីថ្លែងការណ៍​មិន​បាន​និយាយ​ថា ​តើ​លោក​បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃវីរុស​កូ​រ៉​ណា ឬ​វីរុស​ប្រភេទ​ណា​នៅ​ឡើយ​នោះ​ទេ។​

​កាលពី​សប្ដាហ៍​មុនលោក Ramaphosa បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៤ ​នៅ​អាហ្វ្រិក​ខាងលិច​។ លោក​ និង​សមាជិក​ទាំង​អស់​នៃ​គណៈប្រតិភូ​របស់​លោកត្រូវ​បានធ្វើ​តេស្ត​រ​កវី​រុស COVID-19 នៅក្នុង​ប្រទេស​នីមួយៗ​ក្នុងអំឡុងពេល​ធ្វើដំណើ​រ​។ ​សមាជិក​មួយចំនួន​នៅក្នុង​គណៈប្រតិភូ​បានធ្វើ​តេស្ត​វិជ្ជមាន​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​បានត្រឡប់​ទៅ​អាហ្វ្រិក​ខាងត្បូង​ដោយផ្ទាល់​។ លោក Ramaphosa បាន​វិលត្រឡប់​ពី​ប្រទេស​សេ​ណេហ្គា​ល់​វិញនៅ​ថ្ងៃទី៨ ខែធ្នូ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm