មន្រ្តីពេទ្យសត្វខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ចជាប់ព្រំដែន ជួយទប់ស្កាត់ ការលួចនាំចូលសត្វដោយខុសច្បាប់

2025/05/08 10:36:55 pm        147

បន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុយ ទូច មន្រ្តីជំនាញបសុពេទ្យ នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្រ្តីចុះពង្រឹង​ការងារត្រួត​ពិនិត្យ​សត្វពាហនៈនាំចូលពីប្រទេសថៃ​ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីណែនាំប្រកាសព័ត៌មាន ស្តីពីការកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់​ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយ​ជាមួយ​សមត្ថកិច្ចកងការពារព្រំដែន ​ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។

លោក ហ៊ុយ ទូច ប្រធានការិល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់​ពី​ទទួល​បានសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​កសិកម្ម ចុះថ្ងៃទី៦ ខែឧសភា ២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃ និង​ការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។

លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​នាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញ ​និងផ្អាកការនាំចូល​គោក្របី​ពីប្រទេសថៃ រង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែល​ក្រុមហ៊ុន​បាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗ គឺឃើញថា សត្វគោរក្របីទាំងនោះ​មាន​សុខភាពល្អពុំមានជំងឺអ្វីឡើយ ទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។

ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ​មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹង​សមត្ថកិច្ច​កងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់​ការលួចនាំចូលសត្វដោយ​ខុសច្បាប់​ផងដែរ។ ក្រៅពីការ​ទប់ស្កាត់​នៅ​តាមព្រំដែន​ជាមួយ​ក្រុមហ៊ុន​នាំចូល​ មន្ត្រី​បានធ្វើការ​ចុះត្រួត​ពិនិត្យ​ស្ថានភាព​សុខភាពសត្វ គោ ក្របី ជ្រូក ​នៅ​តាម​សត្តឃាតដ្ឋាន​ជាប្រចាំមុនចូលពិឃាត​ដើម្បីធានាថា​សត្វគ្មានជំងឺឆ្លង ដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថា សត្វទាំងអស់នេះ មានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់នោះឡើយ ។

លោក ហ៊ុយ ទូច បានបន្តទៀតថា លោកបានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករ និងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល​ ដឹងរាយការណ៍ មកអាជ្ញាធរដែនដី និងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ​ស្ថានភាព បាននៅពេលមានជំងឺឆ្លងកើតឡើង​ជាយថាហេតុ ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm