បណ្ដាមេដឹកនាំបរទេសទៅដល់រុស្ស៊ីហើយ ដើម្បីចូលរួមព្យុហយាត្រាទិវាជ័យជម្នះ

2025/05/08 10:43:30 pm        80

មេដឹកនាំនៃប្រទេសគុយបា ម៉ុងហ្គោលី និងវេណេហ្ស៊ុយអេឡា បានធ្វើដំណើរទៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ (ទី៧ ខែឧសភា) នៅមុនពេលចូលរួមការប្រារព្ធទិវាជ័យជំម្នះរបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ទិវាជ័យជម្នះ ដែលត្រូវបានប្រារព្ធនៅក្នុងប្រទេសរុស្ស៊ី នៅថ្ងៃទី៩ ខែឧសភា បានក្លាយជាថ្ងៃឈប់សម្រាកមិនពាក់ព័ន្ធនឹងសាសនាដ៏សំខាន់បំផុតរបស់ប្រទេស។

ព្យុហយាត្រា ឬក្បួនដង្ហែដ៏ធំមួយ កាត់តាមទីលានក្រហម និងពិធីផ្សេងទៀត គូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការបង្ហាញពីឥទ្ធិពលរបស់ខ្លួន និងពង្រឹងសម្ព័ន្ធភាពដែលខ្លួនបានបង្កើតឡើង ខណៈពេលដែលកំពុងស្វែងរកកម្លាំងទប់ទល់ប្រទេសលោកខាងលិច ស្របពេលមានជម្លោះ នៅអ៊ុយក្រែន។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ស្ថិតនៅក្នុងបញ្ជីភ្ញៀវកិត្តិយស ដែលក៏រួមមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva ផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋតាមការអញ្ជើញរបស់លោក Putin នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ នៅពេលលោកទៅដល់ទីក្រុងមូស្គូ ប្រធានាធិបតីចិន លោក ស៊ី បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ី នឹងធ្វើការរួមគ្នាការពារសមិទ្ធផលជោគជ័យនៃសង្គ្រាមលោកលើកទី២ ហើយប្រឆាំងដាច់ខាតនឹងអនុត្តរភាពនិយម និងគោលនយោបាយប្រើអំណាច។ លោក ស៊ី បានពោលសរសើរថា ប្រទេសចិន និងរុស្ស៊ី គឺជា «អ្នកជិតខាងដ៏ល្អដែលមិនអាចផ្ដាច់ចេញពីគ្នាបាន ជាមិត្តពិតដែលចែករំលែកភាពសុខដុមរមនាជាមួយគ្នា និងជាដៃគូអាចទុកចិត្តបានដែលជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានភាពជោគជ័យ»។

នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) លោក Putin បានស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពិភាក្សាបញ្ហាផ្សេងៗ នៅវិមានក្រឹមឡាំង ដែលទីក្រុងមូស្គូសង្ឃឹមថា នឹងផ្តល់ការជំរុញផ្នែកការទូត សម្រាប់មេដឹកនាំរុស្ស៊ី ក្នុងពេលវេលាដ៏សំខាន់ អំឡុងពេលមានសង្គ្រាមជាមួយអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm