រយៈពេល៤ឆ្នាំនេះ NEA ទទួលការចុះឈ្មោះពីអ្នកស្វែងរកការងារធ្វើបានជាង ៨ពាន់នាក់

2025/05/08 10:51:36 pm        162

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមរយៈពេល ៤ ខែ​កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​មាន​ចំនួន​ប្រមាណ​ជាង​៨​ពាន់​ ៥០០នាក់។ ក្នុងនោះបានផ្គូរផ្គង និងបញ្ជូន​អ្នក​ស្វែង​រក​ការ​ងារទៅ​កាន់​ភាគី​និយោជក​ចំនួន​ប្រមាណជា​ង ១ម៉ឺននាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជាង ១,៧០០នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់ពីខែមករា រហូតត្រឹមខែបំណាច់ខែមេសា ឆ្នាំ២០២៥ ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ (NEA) បានសម្រប​សម្រួល​ និង​ផ្សព្វ​ផ្សាយ​អំពី​តម្រូវ​ការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១០ម៉ឺន ៨ពាន់កន្លែង ដែលនៅក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២ម៉ឺន ៩ពាន់​កន្លែង, ខេត្តស្វាយរៀងប្រមាណ ២ម៉ឺន ១ពាន់កន្លែង ខណៈនៅខេត្តកណ្តាលនិងក្រចេះ ចំនួន ១​ម៉ឺន​ ៣ពាន់កន្លែង និងនៅខេត្តកំពង់ស្ពឺ និងរតនគិរី មានប្រមាណជិត ៦ពាន់កន្លែង។

ឯកឧត្តមបានបន្តថា ដោយឡែក ចំពោះដៃគូសហការអំពីតំរូវការកម្លាំងពលកម្ម រវាងទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ ជាមួយបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មកពីស្ទើរគ្រប់វិស័យ ក្នុង​នោះ​មាន​ដូចជាវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មជាដើម មានចំនួន​ប្រមាណ​ជិត​៧០០​ក្រុមហ៊ុន​សហគ្រាស។

ពាក់ព័ន្ធការចុះផ្សព្វផ្សាយព័ត៌មានការងារដល់សិស្ស និស្សិត និង​យុវជន​តាម​សាកល​វិទ្យាល័យ​នានា​ លោក ស៊ន់ គឹមឈន់ នាយករដ្ឋបាលមហាវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសាកល​វិទ្យាល័យ​បញ្ញា​សាស្រ្តកម្ពុជា បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា ពិតជា​មាន​ការ​សប្បាយចិត្ត ចំពោះកិច្ចសហការដ៏ល្អ ជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និង​​ឱកាសការងារដល់សិស្សនិស្សិត។ លោកបានបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA នេះដែរ លោកមើលឃើញថា NEA គឺជាស្ថាប័ន​មួយ​ដែល​យុវជន​សិស្ស​និស្សិត​មិន​គួរ​មើល​រំលង​នោះ​ទេ ព្រោះស្ថាប័រដ្ឋ​មួយ​នេះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ព័ត៌មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សំបូរ​បែប​មួយវិញទៀត ក៏ជាកន្លែងផ្តល់នូវ​មគ្គុទេសក៍​ដំបូង​ក្នុង​ការ​ផ្តល់​នូវ​កា​រប្រឹក្សា​ការងារ​ចំពោះ​សិ​ស្សនិស្សិតដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ។

សូមជម្រាបជូនថានៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥ស្អែកនេះ ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និង​មគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែល​នាំមកនូវឱកាសការងារជូនយុវជនចំនួន ៥ ៤០០កន្លែង។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះ​ស្ថាន​សាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗប្រមាណជាង ៣០ស្ថាប័ន នឹងចូលរួម​តាំង​បង្ហាញ​អំពី​តម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយ​ពី​កម្ម​វិធី​សិក្សា ​និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើនផ្សេងៗបន្ថែមទៀត៕ អត្ថបទ៖ រ៉ាវី




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm