គ.ជ.ប៖ មួយសប្ដាហ៍នេះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់

2025/05/08 11:27:50 pm        199

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ​ទៅចុះឈ្មោះបោះឆ្នោតឱ្យបានកាន់តែច្រើន ខណៈរយៈពេលមួយសប្តាហ៍មកនេះ នៅ​ទូទាំង​ប្រ​ទេស មានអ្នកចុះឈ្មោះថ្មីចំនួនជាង៣ម៉ឺននាក់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៨ ខែ ឧសភា​នេះថា ដំណើរការពិនិត្យបញ្ជីបោះឆ្នោត និងការចុះ​ឈ្មោះបោះឆ្នោត​នៅ​តាម​ការិយាល័យ​ក្នុង​ឃុំ​-សង្កាត់នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយបរិយាកាសស្ងប់ស្ងាត់ រលូន និង​សន្តិសុខ​សណ្តាប់​ធ្នាប់ល្អ។ ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍​ពី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​រាជ​ធានី-ខេត្ត ការចុះឈ្មោះបោះឆ្នោតថ្មីនៅមានកម្រិតទាបនៅឡើយ បើធៀប​នឹង​ផែន​ការ​ប៉ាន់​ស្មាន​នៃ​ការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០២៥។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរ​ដ្ឋគ្រប់​អាយុ​អញ្ជើញ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ពិសេសអាជ្ញាធរមូលដ្ឋានសូមបង្កើនកិច្ចសហការជាមួយមន្រ្តីចុះឈ្មោះបោះឆ្នោត ដើម្បី​ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានកាន់តែច្រើន។

ទន្ទឹមនឹងនេះ ជុំវិញការអំពាវនាវដល់ប្រជាពលរដ្ឋខាងលើ ឯកឧត្តម បញ្ជាក់ថា គ.ជ.ប មាន​តួនាទី​អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត ដោយច្បាប់បោះឆ្នោតបានកំណត់ថា គ.ជ.ប មាន​ទំនួល​ខុស​ត្រូវ​សម្រួល​ដំណើរការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ ទើបតម្រូវឱ្យធ្វើបច្ចុប្បន្ន​លើ​បញ្ជី​បោះឆ្នោត​មួយ​ដែលមានភាពពេញលេញ និងត្រឹមត្រូវ។

សូមជម្រាបថា ក្នុងការអនុវត្តដំណាក់កាលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ប្រចាំឆ្នាំ២០២៥នេះ គ.ជ.ប បានយកចិត្តទុកដាក់​ថែម​ទៀត​លើ​កា​រ​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ជីវមាត្រទាក់ទងនឹងភិនភាគ និងវ័យរបស់ប្រជាពលរដ្ឋនីមួយៗដែលមានការផ្លាស់ប្តូរ ទើប​តម្រូវឱ្យប្រជាពលរដ្ឋធ្វើការថតរូប និងផ្តិតក្រយៅ​ដៃ​ឡើង​វិញ​សម្រាប់​តែ​ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​គិតចាប់ពីឆ្នាំ២០១៦មក។

ការពិនិត្យបញ្ជីឈ្មោះ​បោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ធ្វើឡើងរយៈពេល២៦ថ្ងៃ ពីថ្ងៃទី១ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យ និងចុះ​ឈ្មោះ​បោះ​ទៅ​តាម​សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅក្នុងមូលដ្ឋាននីមួយៗ។ ក្នុងនោះ គ.ជ.ប បាន​ប៉ាន់​ស្មាន​ផែនការនៃការចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួនជាង២២ម៉ឺននាក់ និង​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើទិ​ន្នន័យជីវមាត្រសរុបចំនួនជាង៦លាននាក់៕ អត្ថបទ សេក ឧត្តម



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        425
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        456
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        585

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm