លោក Trump៖ ព័ត៌មានបន្ថែមនឹងមាន ជុំវិញបទឈប់បាញ់ថ្មី នៅហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2025/05/08 11:29:33 pm        62

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលថ្ងៃពុធ (ទី៧ ខែឧសភា) បាននិយាយថា នឹងមានព័ត៌មានបន្ថែមទៀតនៅថ្ងៃបន្ទាប់ ជុំវិញលទ្ធភាពពីការមានសំណើថ្មី សម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

លោក Trump បាននិយាយនៅឯសេតវិមានថា៖ «ការពិភាក្សាជាច្រើនកំពុងបន្តមាន អំពីតំបន់ហ្កាហ្សា នាពេលនេះ។ អ្នកនឹងបានដឹងប្រហែលជាក្នុងរយៈពេល ២៤ម៉ោងបន្ទាប់»។

ប្រភពសន្តិសុខអេហ្ស៊ីបចំនួន ២ បានប្រាប់សារព័ត៌មាន Reuters កាលពីចុងខែមេសាថា ការចរចាដែលត្រូវបានធ្វើឡើងនៅទីក្រុងគែរ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គឺកៀកនឹងដំណាក់កាលដ៏សំខាន់នៃការទម្លាយភាពទាល់ច្រកហើយ។ តែកាលពីថ្ងៃទី៧ ខែឧសភា មន្ត្រីស្និទ្ធនឹងកិច្ចប្រឹងប្រែងសម្របសម្រួលនេះ បាននិយាយថា មិនមានសំណើថ្មីនោះឡើយ។

មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «មានកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងៗពីអ្នកសម្របសម្រួល ហើយទំនាក់ទំនងមិនដែលត្រូវបានបញ្ឈប់ ប៉ុន្តែមិនទាន់មានសំណើជាក់លាក់នៅឡើយទេ។ ក្រុមហាម៉ាសនៅតែទទូច ចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់ទាំងស្រុង តាមការទាមទាររបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់សង្គ្រាម ខណៈដែលអ៊ីស្រាអែលមិនចង់បញ្ចប់សង្គ្រាម»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm