ជប៉ុនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងបានដាក់ការតវ៉ា

2025/05/08 11:39:38 pm        76

យោងតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា ជប៉ុនសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះកូរ៉េខាងជើង ក្រោយប្រទេសមួយនេះ បាញ់មីស៊ីលបាលីស្ទិកនៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចហោះលើគន្លងខុសប្រក្រតី ។

លោកថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង ឆ្ពោះទៅទិសឦសាន ចន្លោះម៉ោង ៨ និងម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃនេះ ។

លោក Hayashi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីល ១គ្រាប់ហោះបានចម្ងាយប្រហែល ៨០០គ.ម លើរយៈកម្ពស់អតិបរមា ១០០គ.ម ហើយនិងធ្លាក់ចូលសមុទ្រជប៉ុន ស្ថិតនៅភាគខាងកើតឧបទ្វីបកូរ៉េ នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន ។ លោកបន្តថា ជប៉ុនបានដាក់ការតវ៉ាតាមផ្លូវការទូតនៅទីក្រុងប៉េកាំង ប្រទេសចិន ។

ខណៈពេលនោះដែរ កូរ៉េខាងត្បូងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីការបាញ់សាកល្បងមីស៊ីលនេះ ។ 

សូមបញ្ជាក់ថា កម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ ត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងព្យុងយ៉ាង នៅតែបន្តអភិវឌ្ឍមីស៊ីលគ្រប់រយៈចម្ងាយទាំងអស់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm