ប្រធានរដ្ឋសភាទីម័រឡេស្ដេចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្តិសាស្រ្ដ និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ទីម័រឡេស្ដេ

2025/05/08 11:45:22 pm        379

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ លោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្ដេ។ លោក​ជំទាវ​បាន​ចាត់​ទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាពេលនេះ ជាដំណើរទស្សន​កិច្ច​ជា​ប្រវត្តិសាស្រ្ដ​ដែល​បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង កម្ពុជា និងទីម័រឡេស្ដេ នាពេលបច្ចុប្បន្នក៏​ដូច​ជា​ការ​ពង្រីក​ទំនាក់ទំនងទៅពេលខាងមុខ។

នៅក្នុងឱកាសនោះ លោកជំទាវបានបង្ហាញនូវក្ដីដឹងគុណចំពោះការចូលរួមដ៏សកម្ម និងការគាំទ្ររបស់កម្ពុជា ជាពិសេសភាពសកម្មរបស់សម្ដេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រឡេស្ដេឱ្យបានចូលជាសមាជិកសង្កេតការរបស់អាស៊ានកាលពីឆ្នាំ២០២២ ហើយកម្ពុជា ជាពិសេសសម្ដេចតេជោ បានបន្តជ្រំជ្រែងជួយដល់ទីម័រឡេស្ដេដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ធនៅពេលខាងមុខ។

នៅក្នុងឱកាសនោ លោកជំទាវបានដឹងគុណដល់កម្ពុជានាពេលកន្លងមក ដែលបានជួយដល់ទីម័រឡេស្ដេក្នុងបរិបទកូវីដ-១៩ ដោយបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទីម័រឡេស្ដេក្នុងស្ថានភាពដ៏លំបាក។ លោកជំទាវបន្តថា គុណូបការៈទាំងអស់នេះ លោកជំទាវចងចាំមិនអាចបំភ្លេចសម្រាប់លោកជំទាវផ្ទាល់ក៏ដូចជាប្រជាជនទីម័រឡេស្ដេ។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណចំពោះលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូដែលបានមកកាន់វិមានរដ្ឋសភានៅក្នុងឱកាសនេះ។ សម្ដេចតេជោ រីករាយដែលបានជួបលោកជំទាវនៅក្នុងទឹកដីនៃទីម័រឡេស្ដេ។ សម្ដេចតេជោមានប្រសានស៍ថា ថ្ងៃនេះសម្ដេចមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្ដេ ដោយបាឋកថានោះនឹងរំលេចអំពីបទពិសោធន៍កម្ពុជាមុនពេលចូលជាសមាជិកអាស៊ាន បន្ទាប់មកកម្ពុជា ចូលជាសមាជិកអាស៊ាន និងទស្សនៈរបស់សម្ដេចតេជោជុំវិញអាស៊ាន និងជុំវិញពិភពលោក។

សម្ដេចតេជោ ក៏បានរំលេចទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្ដេ ដែលមកដល់ពេលនេះ គឺជាទំនាក់ទំនងដ៏រឹងមាំ, សម្ដេចក៏បានជម្រាបទៅប្រធានរដ្ឋសភាទីម័រឡេស្ដេ ដោយស្នើឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេស ការពង្រីកនូវពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ ជាមួយគ្នាបន្ថែមទៀតឱ្យបានកាន់តែល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោ ក៏បានរំលេចអំពីកិច្ចសហការគ្នាក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិដែលប្រទេសទាំងពីរត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បាននាំយកនូវការសួរសុខទុក្ខរបស់លោកជំទាវប្រធានរដ្ឋសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេផងដែរ។ សម្ដេចថ្លែងថា ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកជំទាវទៅទស្សនកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយដែលលោកជំទាវមានពេល។

ជាការឆ្លើយតបលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេបានសម្ដែងក្ដីរំភើប រីករាយ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសក្នុងការបញ្ជាក់នូវតួនាទីដ៏មានសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ។ លោកជំទាវបានជម្រាបសម្ដេចតេជោថា នៅពេលណាមួយលោកជំទាវនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅមុនពេលផុតអាណត្តិរបស់លោកជំទាវដោយលោកជំទាវចង់ឃើញប្រទេសកម្ពុជានាពេលខាងមុខ។

ជាចុងក្រោយនៃជំនួបនោះ លោកជំទាវក៏បានអរគុណសម្ដេចតេជោ សារជាថ្មី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់ការផ្ដល់អាហារូបករណ៍ដល់និស្សិតរបស់ទីម័រឡេស្ដេនាពេលកន្លងមកឱ្យបានបន្តការសិក្សានៅប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រ។

សម្ដេចតេជោក៏បានឆ្លើយតបទៅលោកជំទាវថា ចំពោះអាហារូបករណ៍នេះ សង្ឃឹមថា នៅពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រីកការផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រផងដែរ។ ចុងក្រោយនៃជំនួបភាគីទាំងពីរបានបង្ហាញនូវក្ដីរីករាយ និងភាពជិតស្និទ្ធជាមួយគ្នាជាទីបំផុត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        200
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm