សម្ដេចតេជោឱ្យយោបល់ដល់ទីម័រឡេស្ដេគួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងនាពេលខាងមុខ

2025/05/09 12:02:01 am        283

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ ( Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​ឡេស្តេ នៅវិមានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្រ្ដីបានសម្ដែង​នូវការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​សម្ដេចតេជោ និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ និង​ជា​កិត្តិយសដែលឯកឧត្តមបានបដិសណ្ឋារកិច្ចសម្ដេចតេជោ និងគណៈប្រតិភូ ក្នុង​ដំណើ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្រ្ដនៅទីម័ឡេស្ដេ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីក៏បានបង្ហាញនូវក្ដីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម័រឱ្យក្លាយជាសមាជិកសង្កេតការណ៍អាស៊ាននៅឆ្នាំ២០២២ ក្នុងពេល​ដែលកម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន។ និងការ​ជ្រោម​ជ្រែង​ទីម័រឡេស្ដេដើ ម្បី​អាច​ក្លាយ​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នា​ពេល​ខាង​មុខ​។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះរដ្ឋាភិបាល​ទីម័រឡេស្ដេ​ដែល​បាន​ធ្វើ​នូវ​បដិ​សណ្ឋារកិច្ចដ៏អស្ចារ្យចំពោះសម្ដេចតេជោ និងគណៈប្រតិភូ។ សម្ដេចតេជោ បាន​រំលេច​ឡើង​ថា បដិសណ្ឋារកិច្ចនេះ គឺជាបដិសណ្ឋារកិច្ច​ដែល​បង្ហាញ​ពី​ភាព​រឹង​មាំនៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពី​ការពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ទីម័រ ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្ដែ​ទំនាក់​ទំនង​ផ្នែក​នយោបាយ គឺភាគីទាំងពីរ មានទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ស្អិត​រមួត​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​នយោបាយអន្តជាតិក៏ដូចគ្នាដែរ ដែលនេះបង្ហាញអំពី​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ​។

សម្ដេចតេជោ បានរំលេចដែរអំពីចំណុចខ្លាំង និងចំណុចខ្សោយរវាងប្រទេសទាំងពីរ ដោយ​សម្ដេច​តេជោ បានរំលេចថា ទីម័រឡេស្ដេចមានចំណុចខ្លាំងលើសន្ដិសុខថាមពល ឯកម្ពុជា​មាន​ចំណុច​ខ្លាំង​ខាង​សន្ដិសុខស្បៀង។ សម្ដេចបន្តថា ដូច្នេះភាគីទាំងពីរ គួរតែពង្រីក​នូវ​កិច្ច​សហការ​ដើម្បី​បំពេញ​បន្ថែម​ឱ្យគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានផ្ដល់ជាគំនិតបន្ថែមថា ទីម័រឡេស្ដេ គួរ​យក​កម្ពុជា​ធ្វើ​ជា​មជ្ឈ​មណ្ឌលផ្គត់ផ្គង់ស្បៀងរបស់ទីម័រនាពេលខាងមុខ។ សម្ដេចតេជោ បាន​គត់​សម្គាល់​បន្ថែម​ទៀត ចំពោះការពង្រីកវិស័យអប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្ដេច​បាន​លើក​ឡើងចំពោះមុខនាយករដ្ឋមន្រ្ដីទីម័រឡេស្ដេថា សម្ដេចនឹងស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើន​នូវ​ការ​ផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ។

ក្នុងឱកាសនោះ នាយករដ្ឋមន្រ្ដីទីម័រឡេស្ដេ បានបង្ហាញនូវ​ការ​ចាប់​អារម្មណ៍​ចំពោះគំនិត​ផ្គួច​ផ្ដើម​របស់​សម្ដេចតេជោ ដោយឯកឧត្តមបញ្ជាក់ថា នាពេលខាងមុខ ភាគីទាំងពីរ​នឹង​ជជែក​ពិភាក្សា​គ្នា​ចំពោះ​ចំណុច​ដែលសម្ដេចតេជោបានលើកឡើងនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្ដី ក៏រំលេចសារជាថ្មី ដោយ​បានអរគុណចំពោះកម្ពុជា ជាពិសេសសម្ដេចតជោ ដែលបានជួយជម្រោងជម្រែងទីម័រ។ ឯកឧត្តមបន្តថា នៅក្នុងស្ថានភាព នៃ​បញ្ហា​ពិភព​លោក​ដែល​កំពុង​ឋិត​ក្នុង​ភាព​មិន​ពិត​ប្រាកដ​បែប​នេះ កាន់តែមានសារៈសំខាន់ណាស់នៅពេលនេះ ដែលទីម័រ​អាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​បាន​។

ក្នុងឱកាសនោះសម្ដេចតេជោ មានជំនឿមុតមាំថា ប្រទេសនៅក្នុងតំបន់​អាស៊ាន​នឹង​ទទួលយ​ក​ទីម័រ​ ហើយទីម័រអាចក្លាយជាមាជិកអាស៊ានពេញសិទ្ធិ។ សម្ដេចរំលេចថា ស្ថានភាព​ទីម័រ​នា​ពេល​បច្ចុប្បន្ន​នេះ គឺសាកសមចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ចំណែកកម្ពុជា គឺ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងតែម្ដងក្នុងការឱ្យទីម័រចូលជាមាជិកអាស៊ាននាពេលខាងមុខ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm