ប្រធានាធិបតីទីម័រឡេស្ដេ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ដ៏អស្ចារ្យហើយ​សម្ដេចតេជោ​ជាឥស្សរជន​ដ៏​មាន​ឥ​ទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

2025/05/09 12:16:47 am        236

ភ្នំពេញ៖ នៅព្រឹកថ្ងៃ៨ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅ​វិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ជាកិច្ចចាប់ផ្ដើមនៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្ដេ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីម័រឡេស្ដេ។

ឯកឧត្តមប្រធានាធិបតី បានរំលេចឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្ដេ ហើយ​ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង ជ្រោមជ្រែងទីម័រ អាច​ឱ្យ​ទីម័រអាចក្លាយជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ កាល​ពី​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ដែលនៅតែបន្ត​ជួយ​ដល់​ទីម័រ​ដើម្បី​បានចូល​ទៅ​ក្នុងសមាជិកពេញសិទ្ធិរបស់អាស៊ាននាពេលខាងមុខ។

នៅ​ក្នុងឱកាសនោះសម្ដចតេជោ បានអរគុណចំពោះ រដ្ឋាភិបាលទីម័រ និងឯកឧត្តមប្រធានាធិបតី ដែល​បាន​ធ្វើ​បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុតចំពោះសម្ដេច និង​គណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីម័រជាថ្មីម្ដងទៀតនាពេលនេះ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេច​បានអញ្ជើញមកទីម័រម្ដងហើនៅឆ្នាំ២០២៥នេះ បានអញ្ជើញមកជាថ្មីម្ដងទៀ។ សម្ដេច​ក៏​បាន​គត់​សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រផងដែរ។

នៅក្នុងឱកាស​នោះ​សម្ដេចតេជោ បាននាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះករុណា ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ។ ក្នុងជំនួបនោះ សម្ដេចតេជោ ក៏បង្ហាញ​នូវ​ក្ដី​រំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ​​ពី​សំណាក់​ភាគី​ទីម័រ ចំពោះសម្ដេច និងគណៈប្រតិភូ ក្នុងឱកាសបំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ទីម័រ។

សម្ដេចតេជោ បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ប្រសិន​បើ​ទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរនោះទេ។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមនូវការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងទីម័របន្តទៀត ទន្ទឹម​នឹង​កម្ពុជា និងទីម័រនាពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេលប្រមាណ ២៣ ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ២០០២ កន្លងមក។ តាមរយៈទំនាក់ទំនងនេះ សម្ដេច​តេជោ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកនូវទំនាក់ទំនងបន្ថែមទៀត។

នៅក្នុ​ង​ឱកាសនោះ ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេ ក៏បានឆ្លើយតបទៅកាន់សម្ដេចតេជោ វិញថា ប្រជាជនទីម័រ រដ្ឋាភិបាលទីម័រ ក៏ដូចជាឯកឧត្តមផ្ទាល់ មានកិត្តិយដ៏ឧត្តុងឧត្តម និង​មាន​មោទន​ភាព​ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង​គណៈ​ប្រតិភូ​អញ្ជើញ​មក​កាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ។

ឯកឧត្តមបានបញ្ជាក់ថា ទីម័រឡេស្ដេ គឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ដោយឯកឧត្តមចាត់ទុកសម្ដេចតេជោ គឺ​ជាឥ​ស្សរៈជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តម​ប្រធានា​ធិបតី បានរំលេចអំពីពលីកម្មរបស់សម្ដេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា។ ឯកឧត្តម​ប្រធានា​ធិបតី បានហៅសម្ដេចតេជោ គឺជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និង​ជា​ស្ថាបនិក​កម្ពុជានៅក្នុងសម័យទំនើប។ ដូច្នេះ គឺជាកិត្តិយសដែលឯកឧត្តមប្រធានាធិបតី, រដ្ឋាភិបាល​ទីម័រ​ក៏​ដូច​ជា​ប្រជាជន​ទីម័រ​បាន​ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​នា​ឱកាស​នេះ។​ ឯកឧត្តមប្រធានាធិបតី បានរំលេចនូវការដឹងគុណជាថ្មីម្ដងទៀត ចំពោះសម្ដេច​តេជោ​ដែល​បានជួយជ្រោមជ្រែងទីម័រ ហើយសង្ឃឹមថា ទីម័រនឹងអាចចូលជាស​មាជិក​អាស៊ាន​ពេញ​សិទ្ធិ​នៅ​ពេល​ខាងមុខដ៏ឆាប់។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីសង្ឃឹមផងដែរថា ទីម័រឡេស្ដេនឹងអាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិនាពេលខាងមុខ។ សម្ដេចបានរំលេច​អំពីការ​ខិតខំ​ប្រឹង​ប្រែង​ជា​ពិសេស​គឺ​ជំហររ​បស់កម្ពុជា គាំទ្រទីម័រដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្ដេចតេជោ បាន​រំឡេចឡើងថា ស្ថានភាពទីម័រនាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាកាលពីមុនចូលអាស៊ាន គឺ GDP របស់កម្ពុជា មានតែ ២៨១ ដុល្លារតែ ប៉ុន្ដែ GDP របស់ទីម័របច្ចុប្បន្នមានរហូតដល់ ១៤៥៣ ដុល្លារ ហើយបើប្រៀបធៀបកម្ពុជាកាលពីមុន និងទីម័របច្ចុប្បន្ន គឺខុសគ្នាឆ្ងាយណាស់។ សម្ដេច​តេជោបានរំលេចឡើងថា ពិតជា​សាកសម​ណាស់​នៅក្នុង​ស្ថាន​ភាព​ពេល​នេះ​ដែល​ទីម័រ​អាច​ចូល​ជា​សមាជិកអាស៊ានពេញសិទ្ធិបាន៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm