អ៊ីរ៉ង់ច្រានចោលការអះអាងពីការព័ន្ធនឹងផែនការប្រឆាំងស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ្រ៍

2025/05/09 12:55:24 am        64

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) បានច្រានចោលការចោទប្រកាន់ ដែលថា រដ្ឋាភិបាលរបស់លោកមានជាប់ពាក់ព័ន្ធក្នុងផែនការកំណត់គោលដៅលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បន្ទាប់ពីមានការចាប់ខ្លួនជនជាតិអ៊ីរ៉ង់ ៧នាក់។

នគរបាលអង់គ្លេស បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ចំនួន ៧នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានប្រព្រឹត្ត «បទល្មើសភេរវកម្ម» អំឡុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា ដោយមនុស្ស ៣នាក់ ចាប់ខ្លួននៅថ្ងៃសៅរ៍ ខណៈ ៤នាក់ទៀត នៅថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ចក្រភពអង់គ្លេស លោក Yvette Cooper បាននិយាយថា ការចាប់ខ្លួននេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីសកម្មភាពរបស់អ៊ីរ៉ង់។

សារព័ត៌មាន The Times បានរាយការណ៍ថា ការចាប់ខ្លួននេះ បានកើតមានឡើង បន្ទាប់ពីមានការចោទប្រកាន់ ពាក់ព័ន្ធនឹងផែនការអាក្រក់ ដែលដាក់គោលដៅទៅលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុងឡុងដ្រ៍ ប៉ុន្តែក្រុមមន្ត្រីមិនបានធ្វើអត្ថាធិប្បាយទេ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Araghchi បានលើកឡើងថា៖ «ប្រទេសអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌច្បាស់លាស់ បដិសេធទាំងស្រុងនូវការពាក់ព័ន្ធណាមួយ នៅក្នុងសកម្មភាពបែបនេះ ហើយបញ្ជាក់ថា យើងមិនត្រូវបានជូនដំណឹង អំពីការចោទប្រកាន់ណាមួយ តាមរយៈបណ្តាញការទូតឲ្យបានសមស្របនោះឡើយ»។

លោកបានបន្ថែមថា៖ «អ៊ីរ៉ង់បានជំរុញឲ្យចក្រភពអង់គ្លេសចូលរួមសហការ ដើម្បីឲ្យយើងអាចជួយដល់ការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន» ដោយលោកកត់សម្គាល់ថា «ពេលវេលា និងកង្វះនៃការចូលរួម បង្ហាញថា មានអ្វីមួយមិនប្រក្រតី» ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ។

អ៊ីរ៉ង់បានអំពាវនាវឲ្យមានការបំភ្លឺជាបន្ទាន់ ជុំវិញការចាប់ខ្លួន និងសុំឲ្យកុងស៊ុលចូលទៅជួបអ្នកជាប់ឃុំ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        5
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm